អានតួអត្ថបទ
សេរីលង្កា

ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​សេរីលង្កា

លោក​ប្រធានាធិបតី​សេរីលង្កា​ Mahinda Rajapaksé​នៅ​ឱកាស​ព្យុហយាត្រា​"ទិវាជ័យជំនះ"ថ្ងៃ​១៨​មិថុនា​២០១០​ប្រារព្ធខួប​ឆ្នាំ​ទី​១​រំលឹក​ការ​បញ្ឃប់​សង្គ្រាម​ស៊ីវិល
លោក​ប្រធានាធិបតី​សេរីលង្កា​ Mahinda Rajapaksé​នៅ​ឱកាស​ព្យុហយាត្រា​"ទិវាជ័យជំនះ"ថ្ងៃ​១៨​មិថុនា​២០១០​ប្រារព្ធខួប​ឆ្នាំ​ទី​១​រំលឹក​ការ​បញ្ឃប់​សង្គ្រាម​ស៊ីវិល Ishara S. Kodikara/AFP
ដោយ៖ វីនស្តុន រតនា
១៥ នាទី

លោក​អគ្គលេខាធិការ​អសប Ban Ki-Moon​នៅ​ថ្ងៃ​អង្គារ ២២​មិថុនា​នេះ ត្រូវ​ប្រកាស​អំពី​ការ​បង្កើត​អ្នក​ជំនាញការ​មួយ​ក្រុម​ដើម្បី​ស៊ើបអង្កេត​ អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ជាយថាហេតុ​ធ្វើ​ដោយ​រដ្ឋាភិបាល​សេរីលង្កា​ទៅ​លើ ​ពួក​ឧទ្ទាម tamoul​នៅ​ខែ​ឧសភា ២០០៩។ គឺ​ជា​ក្រុម​អ្នក​ជំនាញការ​ពិគ្រោះ​យោបល់ តែ​ពុំ​មែន​ជា​គណៈកម្មការ​ស៊ើបអង្កេត​ដូច​ដែល​លោក​អគ្គ​លេខាធិការ​អសប បាន​គូស​បញ្ជាក់​នោះ​ទេ។ ជា​គំនិត​ផ្តួចផ្តើម​ដែល​ត្រូវ​អាជ្ញាធរ​នៅ Colombo​ពុំ​យល់ព្រម​ទទួល​យក​សោះ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ វីនស្តុន រតនា

សំរាប់​រដ្ឋាភិបាល​សេរីលង្កា ការ​បង្កើត​ក្រុម​នេះ « មិន​សម​ហេតុផល​និង​ឥត​ប្រយោជន៍»។ តាំងពី​នៅ​ខែ​មីនា​មុន​ម្ល៉េះ​លោក​ប្រធានាធិបតី Rajapakse បាន​ព្រមាន​ប្រាប់​លោក​អគ្គលេខាធិការ​អសប ថា​ប្រទេស​គាត់​នឹង​ចាត់​វិធានការ​ជា​ចាំបាច់​និង​សមស្រប​ប្រសិន​បើ​ក្រុម​នេះ​នឹង​ត្រូវ​បង្កើត​មែន​ដោយ​​ពុំបាន​បញ្ជាក់​ប្រាប់​តើ​ជា​វិធានការ​បែប​ណាទេ។

ប្រឈមមុខ​នឹង​ការ​ចោទ​ប្រកាន់​ដ៏​ច្រើន​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ការ​រំលោភ​បំពាន​ទៅលើ​សិទ្ធិមនុស្ស​ធ្វើ​នៅ​ឱកាស​វាយលុក​របស់​កងទ័ព​ទៅ​លើ​ពួក​ឧទ្ទាម tamoul​នៅ​ប៉ែក​ឦសាន​នៃ​ប្រទេស ការ​ចោទប្រកាន់​ដែល​ត្រូវ​អង្គការ​ក្រៅ​រដ្ឋាភិបាល សរអា​និង​សហភាពអឺរ៉ូប ទទួល​យក​ជា​បាន​ការ លោក​ប្រមុខរដ្ឋ​សេរីលង្កា​នៅ​តែ​ប្រកាន់​គោលជំហរ​ម៉ឺងម៉ាត់ គឺ​ពួក​ទាហាន​របស់​គាត់ មិន​ដែល​បាញ់​ទៅ​លើ​ជន​ស៊ីវិល​ណា​ម្នាក់​ទេ។

« កងទ័ព​យើង​មាន​អាវុធ​មួយ​នៅ​ដៃ​ម្ខាង​និង​សំណៅ​ធម្មនុញ្ញ​សិទ្ធិ​មនុស្ស​នៅ​ដៃ​ម្ខាង​ទៀត »-នេះ ជា​ការ​ថ្លែង​របស់​គាត់​នៅ​ក្នុង​សុន្ទរកថា​កាល​ពី​សប្តាហ៍​មុន​នៅ​ឱកាស​ប្រារព្ធ​ខួប​ជ័យ​ជំនះ ទៅ​លើ​ពួក​ឧទ្ទាម tamoul។

ម្យ៉ាងទៀត​រដ្ឋាភិបាល Colombo បាន​បដិសេធ​ទាត់​ចោល​ជានិច្ច​ថា​ជា​ការ​ក្លែងបន្លំ​ខ្សែអាត់ Vidéo រូបថត​និង​រូបថត​cliché បាន​ដោយ satellite​ដែល​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ប្រើ​ទុក​ជា​ភស្តុតាង​បញ្ជាក់​អំពី ឧក្រិដ្ឋកម្ម​សង្រ្គាម​ធ្វើ​ដោយ​កងទ័ព​សេរីលង្កា។

ស្របតាម​អសប ជន​ចំនួន​ពី ៨​ម៉ឺន​ទៅ​១០​ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​អធិករណ៍ ហើយ​បណ្ដា​ជនស៊ីវិល tamoul ៧០០០​នាក់ បាន​បាត់បង់​ជីវិត​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែចុង​ក្រោយ​នៃ​ការ​វាយ​លុក​របស់​កងទ័ព​សេរីលង្កា៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ