បង់ហ្ក្លាដេស

បាតុកម្ម​និង​កូដកម្ម​ទូទៅ​ នៅ​ប្រទេស​បង់ហ្ក្លាដេស​

កងកម្លាំង​ប៉ូលិស ឡោមព័ទ្ធពួកយុទ្ធិកជន​នៃគណបក្សជាតិនិយមបង់ហ្ក្លាដេសនៅទីក្រុង​ Dacca, ថ្ងៃ​ទី ១៣ វិច្ឆិកា២០១០។.
កងកម្លាំង​ប៉ូលិស ឡោមព័ទ្ធពួកយុទ្ធិកជន​នៃគណបក្សជាតិនិយមបង់ហ្ក្លាដេសនៅទីក្រុង​ Dacca, ថ្ងៃ​ទី ១៣ វិច្ឆិកា២០១០។. REUTERS/Andrew Biraj

ការប៉ះ​ទង្គិច​គ្នា​ខ្លាំង​ណាស់​បាន​កើត​មាន​ នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​១៤វិច្ឆិកា​ រវាង​បាតុករ​និង​ប៉ូលិស​ នៅ​រដ្ឋធានី​Dacca​និង​ទីក្រុង​ដទៃ​ទៀត​នៃ​ប្រទេស​បង់ហ្ក្លាដេស​។គណបក្ស​ប្រឆាំង​ BNP​(​ គណបក្ស​ជាតិនិយម​បង់ហ្ក្លាដេស​ )​ បាន​អំពាវ​នាវ​ឱ្យ​ធ្វើ​កូដកម្ម​ជា​ទូទៅ​ ដើម្បី​បរិហារ​ការបណ្តេញ​មេដឹកនាំ​របស់​ខ្លួន​គឺ​អ្នក​ស្រី​ Khaleda​ Zia​ចេញ​ពី​ផ្ទះ​របស់​គាត់។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ Pierre PRAKASH ពីទីក្រុង New Delhi​ ប្រែសម្រួលដោយ​ វីន​ស្តុន​រតនា

នៅ​ថ្ងៃ​ទី២​ជា​បន្ត​បន្ទាប់​គ្នា​ ​ Dacca​ជា​រដ្ឋធានី​នៃ​ប្រទេស​Bangladesh​ នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​១៤​វិច្ឆិកា​ ជា​ទី​កន្លែង​នៃ​ការប៉ះ​ទង្គិច​គ្នា​ខ្លាំង​ណាស់​រវាង​ប៉ូលិស​និង​បក្សព័ន្ធ​នៃ​មេ​គណបក្ស​ប្រឆាំង​គឺ​អ្នក​ស្រី​Khaleda​ Zia​។ពួក​យុទ្ធិកជន​រាប់​ពាន់​នាក់​នៃ​គណបក្ស​របស់​គាត់​បាន​ចេញ​ដើរ​តាម​វិថី​នានា​ ​ បន្ទាប់​ពី​មេ​ដឹកនាំ​របស់​ខ្លួន​បាន​លេច​មុខ​ទាំង​ទឹក​ភ្នែក​ហូររហាម​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ថ្ងៃ​សៅរ៍​១៣វិច្ឆិកា​ ដោយ​ពន្យល់​បំភ្លឺ​ថា​ គាត់​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​លំនៅឋាន​ឯកជន​របស់​ខ្លួន​ដោយ​គ្មាន​ការ​សន្តោស​ត្រាប្រណី​អ្វី​ទេ។

ការ​បណ្តេញ​ចេញ​នេះ គឺ​ជា​លទ្ធផល​នៃ​សេចក្តី​សំរេចចិត្ត​របស់​តុលាការ ការ​អំពាវនាវ​របស់​គាត់​ទៅ​កាន់​ប្រជាជន​ស្តីពី​អ្វី​ដែល​ត្រូវ​គាត់​ហៅ​ថា ជា”អយុត្តិធម៌” គឺ​ជា​ការ​គ្រប់គ្រាន់​ហើយ ដើម្បី​កេណ្ឌ​មហាជន​នៅ​ក្នុង​ប្រទេស​នេះ ជាទី​ដែល​ការ​គោរព​សក្ការៈ​ទៅលើ​រូប​បុគ្គល​គឺ​ជា​ភាគចាំបាច់​មួយ​នៃ​ជីវិត​នយោបាយ​នៅទីក្រុង​ Dacca​ប៉ុន្តែ ក៏​ទាំង​នៅទីក្រុង ជាច្រើន​នៃខែត្រនានា​ផងដែរ។

ដូច្នេះ ពួក​យុទ្ធិកជននៃ គណបក្ស​ជាតិនិយម Bangladesh (BNP) បានដុត​បំផ្លាញ​រថយន្ត​ ចោល​ដុំថ្ម​និង​គ្រាប់បែក​ច្នៃ​​ទៅ​លើ​ប៉ូលិស ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​រូបមេដឹកនាំរបស់ខ្លួន។

ម្យ៉ាងទៀត ប្រទេសជាតិ បាន​ស្ថិត​ក្នុង​ស្ថានភាព​រាំង​ស្ទះ​ដំណើរ​ដោយ​ហេតុ​ការ​អំពាវនាវ​ឲ្យ​ធ្វើកូដកម្ម​ជាទូទៅ​ពី​សំណាក់​ថ្នាក់​ដឹកនាំ​គណបក្សជាតិ​និយម​ Bangladesh​ដែល​ទំនង​ជា​មើលឃើញ​នៅក្នុង​សង្រ្គាម​ប៉ាកកា​នេះ​នូវ​ឱកាស​សំរាប់​កេណ្ឌ​យុទ្ធិកជន​ខ្លួន​ឡើងវិញ​បន្ទាប់​ពីបរាជ័យ​របស់​ខ្លួន​នៅ​ឱកាស​បោះឆ្នោត​កាលពី​ឆ្នាំ​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI