ទីក្រុងប៉េកាំងបញ្ជូននាវាចម្បាំងដ៏ធំឆ្ពោះទៅសមុទ្រចិនខាងកើត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រទេសចិនបានបញ្ជូននាវាចម្បាំងដ៏ធំជាងគេរបស់ខ្លួនទៅកាន់សមុទ្រចិនខាងកើត ដើម្បីការពារសិទ្ធិដែនសមុទ្ររបស់ខ្លួន។ តំបន់សមុទ្រចិនខាងកើតដែលជាឆាកជម្លោះដណ្តើមដែនដីនិងដែនសមុទ្ររវាងប្រទេសចិន ប្រទេសជប៉ុន និងតៃវ៉ាន់។ សូមបញ្ជាក់ថា កោះទាំង នោះឋិតនៅលើស្ថានភាពយុទ្ធសាស្ត្រមួយដ៏សំខាន់ ពោលគឺនៅចន្លោះកោះអូគីណាវ៉ាឋិតនៅខាងត្បូងបំផុតនៃប្រទេសជប៉ុននិងកោះចិនតៃវ៉ាន់ ហើយល្បីថាសម្បូណ៌ទៅដោយមច្ឆាជាតិជាច្រើនបែបយ៉ាងហើយនិងមានប្រេងកាតនិងឧស្ម័នផងទៀត។
នាវាចិន Haijian 50 ដែលចេញបំពេញបេសកកម្មជាលើកទីមួយបានធ្វើដំណើរឆ្ពោះទៅសមុទ្រចិនខាងកើតដែលល្បីថាសម្បូណ៌ទៅដោយប្រេងកាតនិងឧស្ម័ន។ នេះជាការថ្លែងបញ្ជាក់ដោយសារព័ត៌មាន Global Times ។
នាវាចម្បាំងចិន៣ ០០០តោននេះផលិតនៅប្រទេសចិន មានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ ហើយនិងអាចដឹកផ្ទុកឧទ្ធម្ភាគចក្រជាច្រើនផងទៀត។ នេះបើយោងតាមទីភ្នាក់ងារចិនថ្មី។
គួរកត់សម្គាល់ថា នៅសមុទ្រចិនខាងកើតមានកោះជាច្រើនដែលឈ្លោះដណ្តើមដោយប្រទេសចិន ប្រទេសជប៉ុន និងតៃវ៉ាន់។
កោះទាំងនោះមានឈ្មោះថា Senkaku ជាភាសាជប៉ុន ឬ Diaoyu ជាភាសាចិនដែលធ្លាប់បានក្លាយជាវិបត្តិផ្លូវទូតដ៏ចម្រូងចម្រាសកាលពីសរទរដូវឆ្នាំទៅរវាងទីក្រុងប៉េកាំងនិងទីក្រុងតូក្យូ ក្រោយពីមានការឃុំឃាំងនាវានិងអ្នកនេសាទចិនដោយកងកម្លាំងជប៉ុន។
សូមបញ្ជាក់ថា កោះទាំងនោះឋិតនៅលើស្ថានភាពយុទ្ធសាស្ត្រមួយដ៏សំខាន់ ពោលគឺនៅចន្លោះកោះអូគីណាវ៉ាឋិតនៅខាងត្បូងបំផុតនៃប្រទេសជប៉ុននិងកោះចិនតៃវ៉ាន់ ហើយល្បីថាសម្បូណ៌ទៅដោយមច្ឆាជាតិជាច្រើនបែបយ៉ាងហើយនិងមានប្រេងកាតនិងឧស្ម័នផងទៀត។
ចំណែកឯប្រទេសអាស៊ានមួយចំនួនមានដូចជាប្រទេសវៀតណាម និងប្រទេសហ្វីលីពីនក៏មានការប៉ះទង្គិចជាមួយប្រទេសចិនផងដែរ ពាក់ព័ន្ធនឹងកោះមួយចំនួនឋិតនៅក្នុងដែនសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំងបានប្រកាសឲ្យដឹងថា ជាកម្មសិទ្ធិរបស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ