សុខភាព

អេសដ៍ ៖ ថ្នាំពន្យារ​ជីវិត អាច​បង្ការ​គ្រោះ​ឆ្លង​មេរោគ​ហ៊ីវ

ថ្នាំ​បង្ការរោគ​អេដស៍ Truvada
ថ្នាំ​បង្ការរោគ​អេដស៍ Truvada DR

ប្រើ​ប្រាស់​ថ្នាំ​ពន្យារ​ជីវិត​ antirétroviraux ជា​ថ្នាំ​បង្ការ ​អាច​កាត់​បន្ថយ​​បាន​ពាក់​កណ្តាល គ្រោះ​ឆ្លង​មេ​​​​រោគ​​ហ៊ីវ HIV លើ​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន ចាក់​តាម​ម្ជុល។ នេះ​បើ​តាម​ការ​សិក្សា​មួយ​ចេញ​ផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍​ទី ១៣ មិថុនា ២០១៣។

ផ្សាយពាណិជ្ជកម្ម

ការ​សិក្សា​មុនៗ​​បាន​បង្ហាញ​រួច​មកហើយ​អំពី​ប្រសិទ្ធិភាព​​នៃ​វិធី​បង្កា​រ​កុំ​ឱ្យ​ឆ្លង​មេរោគ​​អេសដ៍​ ដោយ​ប្រើ​ថ្នាំ​​ពន្យារជីវិត ពពួក​ អង់ទី​រ៉េត្រូវីរ៉ូ ចំពោះ​ក្រុម​អ្នក​ប្តូរ​ភេទ ក្រុម​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា ឬ​ក៏ការ​​​​ចម្លង​ពី​ម្តាយ​ទៅ​កូន​ ប៉ុន្តែ​ពេល​នេះ ជា​លើក​ទី​មួយ ដែល​មាន​ការសិក្សា​លើ​ក្រុម​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​។

 
បន្ទាប់​ពី​បាន​សិក្សា​ពិសោធន៍​លើ​ក្រុម​អ្នក​ចាក់​គ្រឿង​ញៀន​ ២៤០០​នាក់ នៅ​ប្រទេស​ថៃ​រយៈពេល​៤​ឆ្នាំ លទ្ធផល​បង្ហាញ​ថា ការ​លេបឆ្នាំ​​ពន្យារ​ជីវិត​​ Ténofovir (ថ្នាំ​ពន្យារជីវិត​ដែល​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​លេប​​ជា​ប្រចាំ) មួយ​គ្រាប់​ក្នុង​មួយ​ថ្ងៃ ដើម្បី​ការពារ​អាច​កាត់​បន្ថយ​គ្រោះ​ឆ្លង​មេរោគ​ហ៊ីវ បាន​ជិត​ពាក់​កណ្តាល (៤៨,៩%)។ ប៉ុន្តែ​ការ​លេប​ថ្នាំ​ព្យាបាល ដើម្បី​ការ​ពារ​នេះ អាច​មាន​ប្រសិទ្ធិភាព​ល្គិក​ណា​តែ​មាន​វិធានការ​ការពារ​ផ្សេង​ទៀត​អម​ជាប់​ជានិច្ច​ ពោល​គឺ​ប្រើ​សឺរាំង​និងម្ជុល​ស្អាត ប្រើ​ផលិតផល​ផ្សេង​ជំនួស​គ្រឿង​ញៀន និង​ពាក់​ស្រោម​អនាម័យ​ពេល​រួម​រ័ក្ស។ កាលពី​ឆ្នាំ​២០១១ ក្នុង​ការ​សិក្សា​លើ​ក្រុម​មនុស្ស​ធម្មតា (ស្រលាញ់ភេទ​ផ្ទុយគ្នា) បាន​កាត់​បន្ថយ​គ្រោះ​ឆ្លង​មេរោគ​ហ៊ីវ បាន​ ​ពី​រភាគ​បី​ ដោយ​សារ​ការ​ប្រើ​ថ្នាំ​ពន្យារ​ជីវិត​​ជា​កិច្ច​ការ​ពារ។

​ថ្នាំ​ការពារជំងឺ​ស៊ីដា ឬ​អេដស៍​ ដំបូង​​ មាន​ឈ្មោះ​ថា​​​ ​ Truvada​។ ​ភ្នាក់ងារ​សុខាភិបាល​អាមេរិក​ ទើប​​​អនុញ្ញាត​ឱ្យ​ធ្វើ​ចរាចរណ៍​ កាល​ពី​ឆ្នាំ​២០១២ តែ​ថ្នាំ​ពន្យារ​ជីវិត​នេះ កំពុង​ស្ថិត​នៅ​ក្នុង​​ដំណាក់​កាល​សាកល្បង​នៅ​ឡើយ​នៅ​ប្រទេស​បារាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI