អានតួអត្ថបទ
សមុទ្រចិនខាងត្បូង

កាសែត​ចិន​ព្រមាន​ទី​ក្រុង​ម៉ានីល ទាក់ទង​ជម្លោះ​ប្រជុំកោះ

កងទ័ព​ជើងទឹក​​ហ្វីលីពីន និង​អាមេរិក ក្នុង​សមយុទ្ធ​រួមគ្នា​មួយ ក្បែរ​សមុទ្រ​ចិន​ខាងត្បូង នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៣
កងទ័ព​ជើងទឹក​​ហ្វីលីពីន និង​អាមេរិក ក្នុង​សមយុទ្ធ​រួមគ្នា​មួយ ក្បែរ​សមុទ្រ​ចិន​ខាងត្បូង នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៣ REUTERS/Erik De Castro
ដោយ៖ ជា ប៊ុនធឿន
១៤ នាទី

​កាសែត​ចិន​ជា​ច្រើន​បាន​ចុះផ្សាយ កាល​ពី​ព្រឹកថ្ងៃសៅរ៍​ទី២៩ មិថុនា ដោយ​ព្រមាន​ដល់​​ហ្វីលីពីន ដែល​បង្កហេតុ ទាក់ទង​​នឹង​ជម្លោះ​​​ប្រជុំ​កោះ​​នា​សមុទ្រ​​ចិនខាងត្បូង។ ក្នុង​​នេះ​​ចិន​​ទិះទាន​ហ្វីលីពីន​​ថា​​កំពុង​តែ​​ប្រព្រឹត្ត​អំពើបាប ខណៈ​​ដែល​​ប្រទេស​​ទាំងពីរ​​កំពុង​តែ​​រៀប​ចំ​កិច្ច​ប្រជុំ​ដោះស្រាយ​ជម្លោះ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន នៅប្រ៊ុយណេ។

ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រវាង​ប្រទេស​ចិន និង​ហ្វីលីពីន បាន​ចូលរួម​ប្រជុំគ្នា​មួយ ក្នុង​កិច្ច​ប្រជុំ​អាស៊ាន នៅ​ប្រទេស​ប្រ៊ុយណេ ក្នុង​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​ពិភ្សា​គ្នា​ស្តី​ពី​ជម្លោះ​ដណ្តើម​ការ​កាន់កាប់​ប្រជុំកោះ មួយចំនួន នាសមុទ្រចិន​ខាងត្បូង។ ការ​ប្រជុំ​នេះ​ប្រទេស​ទាំងពីរ គ្រោង​នឹង​ពិភ្សា​ទាក់ទង​នឹង​ចរាចរ​សម្រាប់​នាវា​រវាង​ប្រទេសទាំងពីរ និង​ប្រទេស​ជា​ច្រើន​ក្នុង​បរិវេទ​ប្រជុំ​កោះ​ខាង​លើ។ តែ​ក្នុង​ថ្ងៃ​សៅរ៍​នេះ​ដែរ គេ​ឃើញ​ការសែ​​រដ្ឋាភិបាល​ចិន​ជាច្រើន បាន​សរសេរ​ព្រមាន ដល់ហ្វីលីពីន ទាក់ទង​នឹង​ជម្លោះ​ដណ្តើរ​ដែន​កោះ​គ្នា​ខាងលើ​នេះ។

 
នៅ​ក្នុង​ទស្សនៈសារព័ត៌​មាន កាសែត​ប្រជាជន​ចិន របស់​បក្សគុម្មនីស​បាន​ចេញ​ផ្សាយ​ក្នុង​ទំព័រ​មុខ​របស់​ខ្លួន​ថា ហ្វីលើពីន​កំពុង​តែ​ប្រព្រឹត្ត​អំពើ​បាប់​ទាំង​ប្រាំពីរ ក្នុង​ប្រជុំ​កោះ​ជម្លោះ​នា​សមុទ្រ​ចិន​ខាងត្បូង។ ដោយ​ក្នុង​នោះ​ការសែត​បាន​ចោទ​ហ្វីលីពីនថា ​ជា​អ្នក​ដុត​កម្ដៅ​ភ្លើង​ជម្លោះ​នេះ។ គឺ​ថា​ថ្មីៗ​នេះ​ហ្វីលីពីន បាន​ប្រកាស​ប្រាប់​ដល់​វិនិយោគ​ទន់​នានា​ឱ្យចូល​មក​ធ្វើ​ការ​វិនិយោគ​នៅ​ប្រជុំកោះ Spartleys ដែល​កំពុង​ដណ្តើម​គ្នា។

ជម្លោះ​ប្រជុំ​កោះ​រវាង​ប្រទេស​ទាំង​ពីរ បាន​អូស​បណ្លាយ​អស់​រយៈពេល​ជា​ច្រើន​ទស្សវត្ស​មក​ហើយ។​ក្នុង​នោះ​ប្រទេស​ទាំង​ពីរ​បាន​ឃើញ​នូវ​ផលប្រយោជន៍ ជា​ច្រើន​នៃ​ទីតាំង​កោះ ដែលគេ​រក​ឃើញ​ថា មាន​ធនធាន​រ៉ែ​ជា​ច្រើន​ដូច​ជា​ប្រេងកាត។​និង​វា​ជា​តំបន់​សំខាន់​ផង​ដែរ​សម្រាប់​ការ​ចេញចូល​របស់​នាវា​ទាំងឡាយ និង​ជា​តំបន់នេសាទ​សំខាន់ៗ។

កម្ដៅ​នៃ​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​កាន់​កើន​ឡើង នា​រយៈ​ពេល​ក្រោយ​នេះ ដោយ​រដ្ឋា​ភិបាល​ទីក្រុង​ម៉ានីល បាន​បញ្ជូន​យោធារ និងសម្ភារៈ​មួយ​ចំនួន​របស់ខ្លួន សំដៅ​ទៅ​លើ​ប្រជុំ​កោះ​ខាងលើ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ចិន​កាន់​តែ​ក្តៅ​ក្រហាយ។ ដោយ​ចិន​មាន​យល់​ថា នេះ​ជា​ទង្វើរ​ដែល​បំពាន។
 

តែ​កាល​ពី​សប្តាហ៍​មុន​នេះ​ដែរ រដ្ឋាភិបាល​ហ្វីលីពីន បាន​ចោទ​ចិន​វិញ​ថា​បាន បញ្ជូន​នាវា​ចំបាំង មក​វាយ​លុក​នៅ​តំបន់​ជម្លោះ ដោយ​ក្នុង​នោះ មាន​នាវា​មួយ​គ្រឿង​របស់​ចិន បាន​ចូល​មក​ដល់​ប្រមាណ​តែ ៩​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​តំបន់​ដែល​ហ្វីលីពីន​បាន​ប៉ុនប៉ង​កំណត់​ព្រំដែន ​ម្តង​រួច​ទៅ​កាល​ពី​ឆ្នាំ១៩៩៩​កន្លង​ទៅ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ