កូរ៉េខាងជើង

ក្រុងព្យូងយ៉ាង ដាក់​ពង្រាយ​គ្រាប់​មីស៊ីល​ជា​ថ្មី​នៅ​តាម​ព្រំដែន

ក្រុម​ទ័ព​អាកាស​​របស់​កូរ៉េខាងជើង (រូបភាពឯកសារ)
ក្រុម​ទ័ព​អាកាស​​របស់​កូរ៉េខាងជើង (រូបភាពឯកសារ) REUTERS

ទីភ្នាក់ងារ​ព័ត៌មាន​របស់ កូរ៉េខាងត្បូង យ៉ុនហាប់ បាន​សរសេរ​ឱ្យ​ដឹង នៅ​ក្នុង​ថ្ងៃ​​អាទិត្យ​​ទី​៣០ មិថុនា ​នេះ​ថា កូរ៉េ​ខាងជើង កំពុងតែ​ដាក់​ពង្រាយ​គ្រាប់​រ៉ូកែត​ជា​ច្រើន​នៅ​តាម​បណ្តោយ​ព្រំដែន ដែល គ្រាប់​ទាំងនោះ មាន​សមត្ថភាព​អាច​បាញ់​ដល់​ទីក្រុង​សេអ៊ូល។  

ផ្សាយពាណិជ្ជកម្ម

ទី​ភ្នាក់ងារព័ត៌មាន​យ៉ុនហាប់​បាន​បញ្ជាក់​ថា ក្រុម​កំភ្លើង​ធំ​ដែល​មក​តំបន់​ខាងជើង​បាន​ត្រូវ​គេ​ដាក់​ពង្រាយ​នៅ​តាម​បន្ទាយ​ជា​ច្រើន ជាប់​ព្រំដែន​រវាង​ប្រទេស​បងប្អូន​ទាំងពីរ ក្នុង​នោះ​មាន​គ្រាប់​មីស៊ីល​ដែល​ទំនើបៗ។

 
គ្រាប់​រ៉ូកែត​ដែល​មាន​ច្រើន​កាណុង​ទាំង​នោះ អាច​បាញ់​បាន​ចម្ងាយ​ប្រមាណ​ជាង៧០ គីឡូម៉ែត្រ គឺ​វា​អាច​បាញ់​រហូត​ដល់​រាជធានីសេអ៊ូល​របស់​កូរ៉េខាងត្បូង។ នេះ​បើ​តាម​ការ​អះអាង របស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដែល​បាន​ដកស្រង់ ដោយ ទីភ្នាក់ងារ​យ៉ុនហាប់ ដោយ​មិន​បាន​បញ្ចេញ​ឈ្មោះ​អ្នក​នាំ​ពាក្យ​នោះ​ឡើយ។

តែ​បើ​តាម​ប្រភព​ព័ត៌មាន ដកស្រង់​ដោយ​ភ្នាក់ងារ​បារាំង AFP រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ កូរ៉េខាងត្បូង បាន​បដិសេធ​ក្នុង​ការ​បញ្ជាក់​ឱ្យ​ច្បាស់ នូវ​ព័ត៌មាន​លើ​នេះ។ ហើយ​បើ​តាម​ទិន្នន័យ​របស់​យោធារ កូរ៉េ​ខាងជើង មាន​គ្រាប់​រ៉ូកែត​ប្រមាណ​ជាង ៥​១០០គ្រាប់។

គួរ​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​គុម្មុយនីស​កូរ៉េ​ខាងជើង បាន​ធ្វើ​ទំនើបកម្ម​អាវុធ​របស់​ខ្លួន​ជា​ច្រើន។ នេះ​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឱ្យ ​គេ​យល់​ថា វា​ជា​ការ​គំរាម​មួ ផ្នែក​សន្តិសុខ​ដល់​កូរ៉េ​ខាងត្បូង។ ក្នុង​នោះ​ប្រជាជន​ដែល​នៅ​ទីក្រុង សេអ៊ូល និង​ជុំវិញ​ទីក្រុង ប្រមាណ​៤៩គ្រួសារ តែងតែ​រងនូវ​ការ​គំរាម​កំហែង ដោយ​សារ​តែ​គ្រាប់​រ៉ូកែត និង​កំភ្លើង​ធំ​ជា​ញឹកញ៉ាប់ ដែល​បាន​ដាក់​ពង្រាយ​តាម​បណ្តោយ​ព្រំដែន​កូរ៉េខាងជើង។

 
សូម​រម្លឹក​ថា​កាល​ពី​ឆ្នាំ​២០១០ កូរ៉េខាងជើង​បាន​បាញ់​គ្រាប់រ៉ូកែត​របស់​ខ្លួន ទៅ​លើ​កោះ​មួយ​របស់​កូរ៉េខាងត្បូង ជិត​ព្រំដែន​ដែល​បណ្តាល​ឱ្យ​មនុស្ស​ជាង​៤០នាក់​បាន​ស្លាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI