អានតួអត្ថបទ
ឥណ្ឌា-អាមេរិក

លោក​អូបាម៉ា​បង្ខើច​ពេល​នៅ​ឥណ្ឌា ប៉ុន្តែ​និមិត្តរូបនៃ​ទស្សនកិច្ច​​នៅ​ដដែល

ការ​រៀប​ចំ​ទទួល​លោក​ប្រធានាធិបតី​អាមេរិក​មក​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា
ការ​រៀប​ចំ​ទទួល​លោក​ប្រធានាធិបតី​អាមេរិក​មក​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា © Reuters
ដោយ៖ អៀង សុខម៉ិញ
1 នាទី

ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​ប្រធានាធិបតី​អាមេរិក​​នៅ​ឥណ្ឌា គ្រោង​ធ្វើ​ពី​ថ្ងៃទី ២៥ដល់​២៧​មករា ដោយ​ហេតុ​តែ​មរណភាព​​របស់​ព្រះ​ចៅ​អាប់ដាឡា លោក​អូបាម៉ា បាន​សម្រេច​លុប​ចោល គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដំណើរ​​ទស្សនកិច្ច​នៅ​​តាក់​មាហាល់ ដ៏​ល្បីល្បាញ​របស់​ឥណ្ឌា​ ប៉ុន្តែ​ខ្លឹម​សារ និង​ជំនួប​នយោបាយ​ត្រូវ​បាន​រក្សា​ទុក​ដដែល។ អាមេរិក​និងឥណ្ឌា មហា​អំណាច​ប្រជាធិបតេយ្យ​ដ៏​ធំ​ជាង​គេ​លើ​ពិភពលោក​ទាំងពីរ បាន​និង​កំពុង​​បង្ហាញ​ពី​ការ​ខិត​រក​គ្នា​ គួរ​ឱ្យ​កត់​សម្គាល់ បន្ទាប់​ពី​ទំនាក់ទំនង​ស្ងប់​ស្ងាត់​​អស់​ជាង​១០​ឆ្នាំ។

ផ្សាយពាណិជ្ជកម្ម

លោក​​ប្រធានាធិបតី​អាមេរិក​បារ៉ាក់អូបាម៉ា នឹង​ត្រូវ​ចូល​រួម​ក្នុង​ពិធី​ដង្ហែ​ក្បួន​ព្យុះហយាត្រា​យោធា ​ ជា​​លើក​ទី​មួយ នា​ឱកាស​ថ្ងៃ​ខួប​នៃ​ការ​កកើត​រដ្ឋធម្មនុញ្ញ​ឥណ្ឌា ថ្ងៃទី ២៦​មករា។ បន្ទាប់​មក​នឹង​មាន​ជំនួប​ទ្វេ​ភាគី​ជា​ច្រើន​រវាង​លោ​ក​អូបាម៉ា និង​លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណារិន្ត្រា ម៉ូឌី។

 
ឥណ្ឌា​និង​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ដំណើរ​ខិត​ចូល​គ្នា និង​ក្នុង​ល្បឿន​ដ៏​លឿន​ទៀត​ផង។ កាលពី​ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ពេល​ទទួល​ជ័យ​ជំនះ​ភ្លាម​លោកនាយក​រដ្ឋមន្ត្រី​ ម៉ូឌី គ្រាន់​តែ​ជា​មនុស្ស​ថ្នាក់​ទាប លក់​តែ​ម្នាក់​ប៉ុណ្ណោះ​សម្រាប់​វ៉ាស៊ីនតោន និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ហាមឃាត់​ធ្វើ​ដំណើរ​​របស់​អាមេរិក​ទៀតផង។ ប៉ុន្តែ​អ្វីៗ​បាន​ប្តូរ​ផ្លាស់ ក្រោយ​ពី​បាន​អញ្ជើញ​ឱ្យ​ចូល​ជួប​នៅ​សេតវិមាន​កាលពី​ខែ​កញ្ញា​ លោក​អូបាម៉ា បាន​បិទ​បញ្ចប់​ភាព​ឯកា​របស់​លោក​ម៉ូឌី។

ជាមួយ​នឹង​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់​ រដ្ឋាភិបាល​លោក​ម៉ូឌី អាច​ចរចា​និង​សម្រេច​កិច្ចការ​​បាន​យ៉ាង​ឯករាជ្យ ដែល​​​សហរដ្ឋ​អាមេរិកត្រូវ​តែ​ឆក់​ឱកាស​ល្អ​នេះ​ឱ្យ​បាន។​ ជាង​នេះ​ទៅទៀត បើ​តាម​ការព្យាករណ៍​របស់​ធនាគារ​ពិភពលោក​ ជាមួយ​នឹង​កំណែទម្រង់​ទាក់ទាញ​វិនិយោគ​របស់​លោក​ម៉ូឌី ឥណ្ឌា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​លើស​ប្រទេស​ចិន​នៅ​ឆ្នាំ​២០១៧ ដែល​សហរដ្ឋ​ មិន​អាច​មើល​រំលង​បាន​ឡើយ។ ការ​បោះប្តូរ​ពាណិជ្ជកម្ម​ឥណ្ឌា​-អាមេរិក​មាន​កំរិត​តិច​ជាង​ចិន​១០​ដង។

ចំណែក​ខាង​ឥណ្ឌា​វិញ ដោយ​ប្រឈម​នឹង​អស្ថិរភាព​របស់​ប្រទេស​ជិតខាង ការ​គំរាមកំហែង​របស់​ចិន ឥណ្ឌា​ក៏​ត្រូវ​ការ​បង្អែក​ជា​យុទ្ធសាស្ត្រ​ដូច​យ៉ាង​សហរដ្ឋ​អាមេរិក​របស់​លោក​អូបាម៉ា​ដែលចង់​ពង្រឹង​ដែរ​វត្តមានយោធា​នៅ​តំបន់​អាស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ