ភូមិសាស្រ្តនយោបាយ

ចិន​និង​ជប៉ុន​៖ ​គំនុំ​និង​ការ​មិន​ទុក​ចិត្ត​គ្នា​

សំឡេង ០៩:១៩
បាតុករ​ជនជាតិ​ចិន​ បាន​ហែក​ទង់ជាតិ​យោធា​ជប៉ុន​ នៅ​ខាង​មុខស្ថានទូត​ជប៉ុន​ប្រចាំ​ក្រុងហុង​កុង​កាល​ពី​ថ្ងៃ​ទី១៦​ ខែ សីហា​ឆ្នាំ ២០១២​ នៅ​ក្នុង​ការ​តវ៉ា​លើ​ជម្លោះ​ដែន​កោះ​
បាតុករ​ជនជាតិ​ចិន​ បាន​ហែក​ទង់ជាតិ​យោធា​ជប៉ុន​ នៅ​ខាង​មុខស្ថានទូត​ជប៉ុន​ប្រចាំ​ក្រុងហុង​កុង​កាល​ពី​ថ្ងៃ​ទី១៦​ ខែ សីហា​ឆ្នាំ ២០១២​ នៅ​ក្នុង​ការ​តវ៉ា​លើ​ជម្លោះ​ដែន​កោះ​ REUTERS/Bobby Yip (

ហ្សង់-ហ្វ្រង់ស័រ តាន់ សូម បន្ត ចាប់​អារម្មណ៍​ទៅ​លើ​ភូមិសាស្រ្ត​នយោបាយ​របស់ប្រទេស ជប៉ុន ដោយ​សូម​ផ្តើម​និយាយ​បកស្រាយ​ពី​ទំនាក់​ទំនង​រវាង​ជប៉ុន​និង​ចិន​។ទំនាក់​ទំនង​រវាង​ជប៉ុន​និង​ចិន​តានតឹង​ខ្លាំង​ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ ដោយ​ហេតុតែ​ជម្លោះ​ទឹក​ដី​និង​គំនុំ​គុំ​កួន​គ្នា។ ការ​មើល​មុខ​គ្នា​មិន​ចំ​រវាង​ប៉េកាំង​(Pékin)​និង​តូក្យូ​(Tokyo)​ជា​កង្វល់​ធំ​ជាង​គេ​បង្អស់​មួយ​នៅ​អាស៊ី​សព្វ​ថ្ងៃ ដ្បិត​វា​ទាក់ទិន​ទៅ​ដល់​អាមេរិក​និង​ជះ​ចំហាយ​អវិជ្ជាមាន​ទៅ​លើ​ប្រទេស​ផ្សេងក្នុង​តំបន់។ មូល​ហេតុ​រ៉ាំរ៉ៃ​មួយ​ចំនួន​រួម​ទាំង​ការ​ប្រកួត​ប្រជែង​ផ្នែក​សេដ្ឋកិច្ច​ផង​ធ្វើ​ឱ្យ​ចិន​និង​ជប៉ុន​នៅ​តែ​ជា​សត្រូវ​នឹង​គ្នា។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត ប្រទេស​ទាំង​ពីរ​ក្នុង​នាម​ជា​មហា​អំណាច​តំបន់​បាន​និង​កំពុង​បន្ត​ប្រកួត​ប្រជែង​គ្នា​ខ្លាំង នៅ​លើ​វិស័យ​នយោបាយ ភូមិសាស្រ្ត​នយោបាយ និង​ថែម​ទាំង​យោធា​ទៀត​ផង៕