ធនាគារ​ពិភពលោក ៖ មនុស្ស​លោក​ជាង​៤​ពាន់​លាន់​គ្មាន​អ៊ីនធ័រនែត​ប្រើ

មាន​មនុស្ស​ជាង​៦០%​នៅ​លើ​ផែនដី គ្មាន​អ៊ីនធ័រនែត​ប្រើប្រាស់
មាន​មនុស្ស​ជាង​៦០%​នៅ​លើ​ផែនដី គ្មាន​អ៊ីនធ័រនែត​ប្រើប្រាស់ RAUL ARBOLEDA / AFP

សម័យ​នេះ​ជា​សម័យ​អ៊ីនធ័រនែត ប៉ុន្តែ​បើ​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក ​ មាន​មនុស្សដល់​ទៅ​​​ជាង​៤ពាន់​លាន​នាក់​ រស់​​នៅ​លើ​ភព​ផែនដីយើង​នេះគ្មាន​ប្រព័ន្ធ​អ៊ីនធ័រនែត​ប្រើប្រាស់​ទេ។ ​គម្លាតដ៏​ខ្លាំង​ក្លា​ផ្នែក​បច្ចេកវិទ្យា​ទំនើប​នេះ​​ ផ្តល់​ចំណេញ​​មួយ​ភាគធំ ដល់​​តែ​បណ្តាប្រទេស​អ្នក​មាន​តែ​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

ប្រទេស​ដែលមាន​ពលរដ្ឋ​ ​គ្មាន​ប្រព័ន្ធ​អ៊ីនធ័រនែត​ច្រើន​ជាងគេបង្អស់ គឺ ឥណ្ឌា​​ ១១០០​លាន​នាក់ ​ បន្ទាប់​មក​​ចិន​ ៧៥៥លាន​នាក់ និង​ឥណ្ឌូណេស៊ី​២១៣​លាន​នាក់។ ជា​សរុប ពលរដ្ឋ​៤២០០​លាន​នាក់​ ពោល​គឺ​ស្មើ​នឹង​៦០%​នៃប្រជាជន​រស់​នៅ​ភព​ផែនដី គ្មាន​បណ្តាញ​នែត​សម័យ​ថ្មី​ប្រើប្រាស់​នឹង​គេ​ទេ។ ទាក់ទង​នឹង​​កម្លាំងអ៊ីនធ័រនែត​នេះ​វិញ គម្លាត​មាន​កាន់​តែ​ខ្លាំង ព្រោះ​មាន​តែ​១៥%​នៃ​ប្រើប្រាស់​ប៉ុណ្ណោះ អាច​ទទួល​បាន​ប្រព័ន្ធ​ប្រើប្រាស់​កម្លាំង​លឿន Haut debit។

 

បើ​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក​នេះ​ដដែល ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធ័រនែត បាន​កើន​ឡើង​មួយ​ទ្វេ​ជា​បី​ក្នុង​អំឡុង​ពេល​១០​ឆ្នាំ​ (១ពាន់​លាន​នាក់​នៅ​ឆ្នាំ​២០០៥ ទៅ ៣២០០​លាន​នាក់​នៅ​ឆ្នាំ​២០១៥)។ ប៉ុន្តែ​កំណើន​នេះ​គ្មាន​សមមាត្រ​ទេ ព្រោះ​ភាព​ជឿន​លឿន​ផ្នែកប្រព័ន្ធ​ព័ត៌មាន​វិទ្យា​នេះ មិន​ផ្តល់ចំនូល​​សេដ្ឋកិច្ចខ្លាំង​ ដល់​បណ្តាប្រទេស​ក្រីក្រ ដូច​ការ​គិត​ឡើយ។ បច្ចេកវិទ្យា​អ៊ីនធ័រនែត​​មាន​លំដាប់​ពិភពលោក ផ្តល់​ឱកាស​ឱ្យ​ប្រទេស​ក្រីក្រ និង​មធ្យម​តិច​ ព្រោះ​មិន​បាន​បង្កើន​ទីផ្សារ​ការងារ​ដល់​ប្រទេស​ទាំងអស់​នេះ​ទេ។

បច្ចេកវិទ្យា​កាន់​តែ​ទំនើប ត្រូវ​ការ​សមត្ថភាព​ការងារ​ខ្ពស់​ និង​កំរិត​មុខងារ ដែល​បង្ខំ​ឱ្យ​​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ពេល​ខ្លះ​ត្រូវ​បាន​ទទួល​ប្រាក់​ខែ​ទាប។

“គេ​ត្រូវ​តែ​បញ្ចៀសកុំ​ឱ្យ​អ៊ីនធ័រនែត​ដើរ​តួ​ជា​អ្នក​​​បែង​ចែង​វណ្ណៈ​សង្គម” ! អ្នក​ក្រ​ក៏​គួរ​តែ​បាន​ទាញ​ប្រយោជន៍ពី​បដិវត្ត​ផ្នែក​បច្ចេកវិទ្យា​ទំនើប​ដែរ។ នេះ​ពាក្យ​ព្រមាន​របស់​ធនាគារ​ពិភពលោក ដែល​បាន​បញ្ជាក់​បន្ថែម​ក្នុង​របាយការណ៍​ថា គ្រួសារ​ដែល​ក្រីក្រ​ជាង​គេ​បំផុត​នៅលើ​ផែនដី​ចំនួន​៧ ក្នុង​ចំណោម១០​គ្រួ ​មាន​ទូរស័ព្ទ​ប្រើប្រាស់​ (ខ្លះ​ទាំង​មិន​ទាន់​មាន​បង្គន់ទឹក​ស្អាត​ប្រើផង)។ សម្រាប់​ធនាគារ​ពិភពលោក ដើម្បី​​ទាញ​ផល​បាន​ស្មើៗ​គ្នា​ពី​បច្ចេកវិទ្យា​ថ្មី​នេះ គេ​ត្រូវ​កាត់​បន្ថយ​គម្លាត​អ៊ីនធ័រនែត​ និង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អភិវឌ្ឍន៍​ប្រព័ន្ធអ៊ីនធ័រនែត ដោយ​បើក​សេរី​ទីផ្សារ​ទូរគមនាគមន៍​និង​រឹត​ចំណង​ដៃគូ​រដ្ឋ​ជាមួយ​ឯកជន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI