អានតួអត្ថបទ

ភេរវកម្ម​អត្តឃាតផ្ទួនៗ​កំពុង​បំផ្លាញ​ដំណើរ​ការ​ចរចា​សន្តិភាពអាហ្វហ្កានីស្ថាន

ទាហាន​អាហ្វហ្កានីស្ថាន​មកដល់​មុខ​ក្រសួង​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​អត្តឃាត
ទាហាន​អាហ្វហ្កានីស្ថាន​មកដល់​មុខ​ក្រសួង​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​អត្តឃាត © Reuters
ដោយ៖ អៀង សុខម៉ិញ
១២ នាទី

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​២៥​នាក់ និង​របួស​ជា​ច្រើន​នាក់ នៅ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​អត្តឃាត​ពីរកន្លែង​ នៅ​ថ្ងៃ​សៅរ៍​ទី ២៧​កុម្ភៈ​ នៅកណ្តាល​ក្រុង​កាប៊ូល មុខ​ក្រសួង​ការពារ​ជាតិ។ ភេរវកម្ម​បង្ហូរ​ឈាម​នេះ​បាន​កើត​ឡើង​ក្នុង​ខណៈ​ដែល​រដ្ឋាភិបាល​​អាហ្វហ្កានីស្ថាន​កំពុង​ខិត​​ខំ​នាំ​ពួក​តាលីបង់ ឱ្យ​ចូល​តុ​ចរចា​ស្វែង​​រក​សន្តិភាព​ឱ្យ​ប្រទេស។

ផ្សាយពាណិជ្ជកម្ម

ភេរវជន​អត្តឃាត​ថ្មើរ​ជើង​ម្នាក់​បានចូល​ទៅ​​ចុច​បំផ្ទុះ​គ្រាប់​បែក​ពាក់​នឹង​ជាប់​ខ្លួន​ នៅមាត់​ទ្វារ​ក្រសួង​ការពារ​ជាតិ​ ក្នុង​ម៉ោង​ពេល​ដែល​មនុស្ស​ម្នា​កំពុង​ចេញ​ពី​ធ្វើការ។ នេះ​បើ​តាម​ការ​រៀប​រាប់​​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ដែល​បាន​បញ្ជាក់​អំពី​តុល្យការ​នៃ​ចំនួន​​មនុស្ស​ស្លាប់​និង​របួស​ផង។ ភេរវកម្ម​អត្តឃាត​នេះ កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ភេរវកម្ម​អត្តឃាត​មួយ​ផ្សេង​ទៀត​ នៅ​ភាគ​ខាង​កើត​ប្រទេស​​ ក្នុង​ទីផ្សារ​កណ្តាល​ទី​ប្រជុំ​ខេត្ត។

 

គ្មាន​ក្រុម​ឬ​ជន​ណា​ចេញ​មុខ​ទទួល​ស្នាដៃ​ភេរវកម្ម​នេះ​ទេ ប៉ុន្តែ​គេ​សន្និដ្ឋាន​ថា​នេះ​ពិត​ជា​ទង្វើ​របស់​ពួក​តាលីបង់ ដែល​ដូច​ជា​រៀង​រាល់​លើក​តែង​ដៅ​ទិស​វាយប្រហារ​ប្រឆាំង​នឹង​សមិទ្ធិផល​រដ្ឋាភិបាល​ កាន់​អំណាច​។ ហើយ​ជា​ទូទៅ នៅ​មាន​ពេល​ប៉ះពាល់​បាត់​ជីវិត​ជន​ស៊ីវិល​ ពួក​តាលីបង់​​​មិន​ដែល​ចេញ​មុខ​ទទួល​ស្គាល់​ឡើយ ព្រោះ​ពួក​គេ​តែង​អួត​អាង​​ប្រយុទ្ធ​តស៊ូ​ប្រឆាំង​​នឹង​ទាហាន​ជាតិ តំណាង​កាន់​អំណាច​ប្រទេស ទាហាន​និង​ផលប្រយោជន៍​បរទេស ឬ​អូតង់ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​អ្នក​​​ឈ្លានពានអាហ្វហ្កានីស្ថាន។

ម្យ៉ាង​វិញ​ទៀត បើ​តាម​អ្នក​វិភាគ ពួកតាលីបង់​ពេល​នេះ​កំពុង​បង្កើន​ការ​ធ្វើ​ភេរវកម្ម​នៅ​កណ្តាលក្រុង​កាប៊ូល ដើម្បី​ដាក់​សម្ពាធ​ និង​មាន​សំឡេង​ខ្លាំង​នៅ​ក្នុង​ការ​ចរចា​សន្តិភាព​ជា​មួយ​រដ្ឋាភិបាល។ ប៉ុន្តែ​ភេរវកម្ម​នេះ​ក៏​បាន​និង​កំពុង​ជាន់​ពន្លិច​​ពន្លក​នៃ​ការ​ចាប់​ផ្តើម​​ដំណើរ​ការ​ចរចា​សន្តិភាព​ដែរ។ ក្រោម​​ការ​​ជ្រោម​ជ្រែង ​ចិន​ ប៉ាគីស្ថាន និង​អាមេរិក​​បាន ​ តាំង​ពី​ដើម​ឆ្នាំ​២០១៦​នេះ​មក អាហ្វហ្កានីស្ថាន​មាន​​ជំនួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​តាលីបង់​ នៅ​សប្តាហ៍​ក្រោយ​ តែ​ពេល​វេលា​កាន់​ខិត​មក​ដល់​ ក្តី​សង្ឃឹម​កាន់​តែ​តិច ! ពួក​តាលីបង់​ឆ្លើយ​ថា​គ្មាន​ក្រុម​ចតុ​ប្រទេស​ណា​ម្នាក់​ទាក់​ទង​​រឿង​ចូល​ចរចាទេ។

ការចរចា​ដោយ​ផ្ទាល់​ជុំ​ទី​មួយ​ប្រព្រឹត្ត​ទៅ​កាលពី​រដូវ​ក្តៅ​ឆ្នាំ​មុន ឯ​ជុំ​ទី​ពីរ​ត្រូវ​លើក​ពេល​ម្តង​ហើយ​ម្តង​ទៀត បន្ទាប់​ពី​មេកើយ​អូម៉ា​ស្លាប់ ហើយ​មេកើយ​តាលីបង់​ថ្មី​មិន​សូវ​មាន​អំណាច និង​ត្រូវ​របួស​ទៀត ក្នុង​ការ​ប្រយុទ្ធ​​គ្នា​ជាមួយ​​ប៉ាគីស្ថាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ