កូរ៉េខាងត្បូង-កូរ៉េ​ខាងជើង​

ជំនួប​​​​​​កំពូល​​​​​​​​​នៅ​​​​​​​ព្យុងយ៉ាង​​​​​​​រវាង​​​​​​មេដឹកនាំ​​​​​​កូរ៉េ​​​​​​ខាង​​​​​​ត្បូង​​​​​​​និង​​​​​​​​​​ខាង​​​​​​ជើង​​​​​​នឹង​​​​ធ្វើ​​​ឡើង​​​​​​​​​នៅ​​​​​​​ខែ​​​​​​កញ្ញា​​​​​​ខាង​​​​​​មុខ​នេះ​​​​​​

លោក​ Ri Son-Gwon ​​ប្រធាន​​​គណៈកម្មាធិការ​​ដើម្បី​​សន្តិភាព​​និង​​ការបង្រួបបង្រួម​​មាតុភូមិ​​​​​កូរ៉េ​​ខាងជើង​កំពុង​ចរចា​ជាមួយ​រដ្ឋមន្ត្រី​កូរ៉េ​ខាងត្បូង​ផ្នែក​បង្រួបបង្រួម​កូរ៉េ​លោក​ Cho Myoung-Gyon ​នៅ ​Panmunjom ​ក្នុង​តំបន់​ឥត​កងទ័ព​ខាង​កូរ៉េ​ខាង​ជើង​​
លោក​ Ri Son-Gwon ​​ប្រធាន​​​គណៈកម្មាធិការ​​ដើម្បី​​សន្តិភាព​​និង​​ការបង្រួបបង្រួម​​មាតុភូមិ​​​​​កូរ៉េ​​ខាងជើង​កំពុង​ចរចា​ជាមួយ​រដ្ឋមន្ត្រី​កូរ៉េ​ខាងត្បូង​ផ្នែក​បង្រួបបង្រួម​កូរ៉េ​លោក​ Cho Myoung-Gyon ​នៅ ​Panmunjom ​ក្នុង​តំបន់​ឥត​កងទ័ព​ខាង​កូរ៉េ​ខាង​ជើង​​ Yonhap via REUTERS

កូរ៉េ​ទាំង​២ បាន​សម្រេចចិត្ត​នៅ​ថ្ងៃ​ចន្ទ​ទី​១៣​សីហា​នេះ​ នឹង​រៀបចំ​ជំនួប​កំពូល​មួយ​នៅ​ព្យុងយ៉ាង​រវាង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​និង​ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​នៅ​ខែ​កញ្ញា​ខាង​មុខ​។ ជំនួប​កំពូល​នេះ អាច​ជា​ដំណាក់កាល​ថ្មី​មួយ​ដ៏​សំខាន់​​នៅ​ក្នុង​ការផ្សះផ្សា​គ្នា​រវាង​កូរ៉េ​ទាំង​ពីរ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេចចិត្ត​ខាង​លើ​នេះ ដែល​ជូន​ដំណឹង​ដោយ​ទីភ្នាក់ងារ​កូរ៉េ​ខាង​ត្បូង​យ៉ុងហាប់ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រៅ​ក្របខ័ណ្ឌ​នៃ​កិច្ចចរចា​នានា​រវាង​ភាគី​កូរ៉េ​ទាំង​ពីរ​នៅ​តំបន់​គ្មាន​កងទ័ព​តែ​កាលបរិចេ្ឆត​ពិត​ប្រាកដ​នៅ​ពុំទាន់បញ្ជាក់ប្រាប់​នូវឡើយ។​​

ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋ​កូរ៉េ​ខាង​ត្បូង​លោក Moon Jae-In នា​ពេល​ខាង​មុខ​នៅ​ក្នុង​រដ្ឋធានី​កូរ៉េ​ខាង​ជើង​​ ក៏​​ជា​លើក​ទី​មួយ​ដែរ​នា​អំឡុង​ពេល​ជាង​១​ទស្សវត្សរ៍​កន្លងមក។​

លោក Cho Myoung gyon រដ្ឋមន្ត្រី​ក្រសួង​បង្រួប​បង្រួម​កូរ៉េ​ដែល​ដឹកនាំ​គណប្រតិភូ​កូរ៉េខាង​ត្បូង ត្រូវ​អម​ដំណើរ​ផង​ដែរ​ដោយ​អនុ​រដ្ឋមន្ត្រី​របស់​លោក គឺ​លោក Chun Hae-Sung ​និង​ជំនួយការ​ទីប្រឹក្សា​ប្រធានាធិបតី​ទទួល​បន្ទុក​ផ្នែក​សន្តិសុខជាតិ​លោក​Nam Gwan-pyo ។​

ចំណែក​ខាង​ភាគី​​កូរ៉េ​ខាង​ជើង​វិញ មាន​ប្រធាន​គណៈប្រតិភូ​ដើម្បី​ការ​បង្រួបបង្រួម​សន្តិភាព​មាតុភូមិ​កូរ៉េ​ខាង​ជើង​ដឹកនាំ​ដោយ​លោក Ri Son-gwon ​និង​អម​ដំណើរ​ដោយ​លោក  Kim yun hyok អនុរដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​ផ្លូវ​ដែក​​និង​លោក Pak Yong-ho អនុ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ផ្នែក​ការពារ​ដែនដី​និង​បរិស្ថាន​កូរ៉េ​ខាង​ជើង។​

រដ្ឋមន្ត្រីផ្នែកបង្រួបង្រួមកូរ៉េខាងត្បូង​លោក Cho Myoung gyon បាន​វិនិច្ឆ័យ​ថា ជា​ការដ៏​សំខាន់​ណាស់ ដែល​​កូរ៉េ​ទាំង​ពីរ ត្រូវ​តែ​រក្សា​ស្មារតី​និង​មាន​ជំហរ​ឯកភាព​គ្នា ហើយ រាល់​បញ្ហា​នានា នឹង​អាច​​ត្រូវ​ដោះស្រាយ​ទៅ​រួច​នៅ​ក្នុង​ជំហរ​ស្មារតី​ឯកភាព​បែប​ខាង​លើ​នេះ។ រដ្ឋមន្ត្រីផ្នែកបង្រួបង្រួមកូរ៉េខាងត្បូង បាន​លើក​បញ្ជាក់​ទៀត​ថា​​កូរ៉េ​ខាង​ជើង​ច្បាស់​ជា​នឹង​លើក​យក​បញ្ហា​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​មកដាក់លើតុចរចា​ហើយ ដូច្នេះ លោក​នឹង​ធ្វើការ​ពន្យល់​វិញ​ពី​ជំហរ​របស់​កូរ៉េ​ខាង​ត្បូង​ចំពោះ​កូរ៉េ​ខាង​ជើង។​

សូមបញ្ជាក់ថា​ការ​ប្តោះប្តូរ​ទំនាក់​ទំនង​គ្នា​រវាង​កូរ៉េ​ទាំង​ពីរ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​រហូតដល់​ភាគី​កូរ៉េ​ទាំង​ពីរ​ បាន​គ្រោង​ទុក​នៅ​សប្តាហ៍​ក្រោយ​នេះ ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា​មួយ​រវាង​ក្រុម​គ្រួសារ​កូរ៉េ​ទាំងពីរ​ដែល​បាន​បែក​បាក់​គ្នា​ចាប់​តាំង​ពី​ជំនាន់​សង្គ្រាម​កូរ៉េ​៕​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI