អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

Marie Aberdam៖ មាន​ជនជាតិ​ខ្មែរ​ប្រមាណ ១៥០០​នាក់​ស្ម័គ្រ​ទៅចូលរួម​ប្រយុទ្ធ​ក្នុង​សង្រ្គាម​លោក​លើក​ទី​១

សំឡេង ០៩:៣៩
Marie Aberdam នៅក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុបារាំង​អន្តរជាតិ​ក្នុងទីក្រុង​ប៉ារីស​ថ្ងៃទី ១១​វិច្ឆិកា ២០១៨ ថ្ងៃ​បុណ្យជាតិ​ថ្ងៃ​បិទបញ្ចប់​នៃ​សង្រ្គាម​លោក​លើកទី១
Marie Aberdam នៅក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុបារាំង​អន្តរជាតិ​ក្នុងទីក្រុង​ប៉ារីស​ថ្ងៃទី ១១​វិច្ឆិកា ២០១៨ ថ្ងៃ​បុណ្យជាតិ​ថ្ងៃ​បិទបញ្ចប់​នៃ​សង្រ្គាម​លោក​លើកទី១ ©Chheang Bopha
ដោយ៖ ឈាង បុប្ផា

Marie Aberdam ជានិស្សិតថ្នាក់​បណ្ឌិត ដែល​កំពុង​សរសេរ​និក្ខេប​បទ មួយ ស្តីពី​បញ្ញវន្ត​ខ្មែរ។ នៅក្នុង​ការសិក្សា ស្រាវជ្រាវ​ឯកសារ​បណ្ណសារ ស្តីពី​កម្ពុជា ក្រោម​សម័យ​អាណានិគមនិយម​បារាំង Marie Aberdam បាន​រកឃើញ​តឹកតាន​ជាច្រើន​ដែល​និយាយ​ពី​ការចូលរួម​របស់​យុវជន​ខ្មែរ ក្នុង​សង្រ្គាម​លោកលើកទី១។ តាម​Marie Aberdam ដោយសារ​តែ​សង្រ្គាម​ចេះ​តែ​អូសបន្លាយ​វែងទៅៗ បារាំង​បានសម្រេចចិត្ត​ងាក​មក​រើសបញ្ចូល​ទាហាន​ពី​ក្នុង​បណ្តាប្រទេស​ដែល​ស្ថិតនៅក្រោម​អាណានិគម​របស់ខ្លួន នៅ​អាហ្វ្រិក និង​អាស៊ី ដែល​មាន​ជាអាទិ៍​ឥណ្ឌូចិន។ នៅ​កម្ពុជា សកម្មភាព​រើស​បញ្ចូល​ទាហាន​ខ្មែរ​សម្រាប់ទៅ​ប្រយុទ្ធ​ក្នុងសមរភូមិ​ក្នុង​ប្រទេស​បារាំង បានរៀបចំ​ធ្វើនៅ​ឆ្នាំ ១៩១៦ និង​ឆ្នាំ ១៩១៧។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ