អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឥណ្ឌូណេស៊ី ប្រទេស​​ស្ថាបនិក​​អាស៊ាន និយម​ទិញ​អាវុធ​រុស្ស៊ី

សំឡេង ០៦:៣៥
រថពាសដែក​រុស្ស៊ី  T-72 B3ដែល​នឹង​ត្រូវ​បង្ហាញ​ខ្លួន​ក្នុង​ពិព័រណ៍កងទ័ព ​Army-2019 international military នៅ​រុស្ស៊ី​
រថពាសដែក​រុស្ស៊ី T-72 B3ដែល​នឹង​ត្រូវ​បង្ហាញ​ខ្លួន​ក្នុង​ពិព័រណ៍កងទ័ព ​Army-2019 international military នៅ​រុស្ស៊ី​ © Reuters
ដោយ៖ កែវ ឆាយា
១២ នាទី

ក្នុងពិព័រណ៍​អន្តរជាតិគ្រឿងបច្ចេកទេសយោធា ដែលបានប្រព្រឹត្តទៅ ពីថ្ងៃ ២៥ ដល់ ៣០ មិថុនា កន្លងទៅ នៅរុស្ស៊ី ក្រោមឈ្មោះថា “កងទ័ព ឆ្នាំ ២០១៩” ភាគីឥណ្ឌូណេស៊ី​បានចុះកិច្ចសន្យា​ ទិញ រថពាសដែករុស្ស៊ី ចំនួនជាង ៤០ គ្រឿង សម្រាប់តម្រូវការនៃ កងនាវិកឡើងគោក របស់ខ្លួន។ ស្របនឹង កិច្ចសន្យា យានយន្ដចម្បាំងទាំងនេះ នឹងដឹក​ទៅ​ប្រគល់​ឱ្យ​ឥណ្ឌូណេស៊ី នៅ​មុនដំណាច់ឆ្នាំ ២០១៩ នេះ។ តាមពិត គឺជាង ៦០ ឆ្នាំ មកហើយ និង​តាំងពីជំនាន់សូវៀតម៉្លេះ ដែលឥណ្ឌូណេស៊ី និយមទិញគ្រឿងបច្ចេកទេសសឹក​ពី​រុស្ស៊ី។ ក្នុងបញ្ជីសព្វាវុធដែល ឥណ្ឌូណេស៊ីទិញពីរុស្ស៊ី គឺ មានរហូតដល់នាវាមុជទឹកទៅផង។ ទោះ​បី​ត្រូវ​សហរដ្ឋ​អាមេរិក​ គំរាម​ដាក់ទណ្ឌកម្មក្តី ក៏ឥណ្ឌូណេស៊ី នៅតែសម្រេចចិត្តទិញពី រុស្ស៊ីដដែល ឧទាហរណ៍ ​កុងត្រាចុះហត្ថលេខា​កាលពី​ខែកុម្ភៈឆ្នាំមុន ដើម្បីទិញយន្ដហោះចម្បាំងដ៏ទំនើបរបស់រុស្ស៊ី ធុន Su-35 ចំនួន ១១ គ្រឿង ក្នុងតម្លៃ ១.១០០ លាន ដុល្លារ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ