ចម្បាំងត្រជាក់រវាងចិននិងអាមេរិកនៅអាស៊ី
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១២:៤៣
ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តសិក្សាទៅលើភូមិសាស្ត្រនយោបាយនៃអាស៊ីទាំងមូលតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកតម្រង់ក្បាលមកអាស៊ី ពីព្រោះអាស៊ីជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចនិងជាទីតាំងយុទ្ធសាស្រ្តរបស់ពិភពលោក។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់សូមពន្យល់ថា គ្រោះថ្នាក់ធំជាងគេសម្រាប់អាស៊ី គឺការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងរវាងអាមេរិកនិងចិន គឺជាអ្វីដែលក្រុមអ្នកសង្កេតការណ៍ខ្លះ ផ្តើមវាយតម្លៃថាជា ចម្បាំងត្រជាក់រវាងអាមេរិកនិងចិន។