ចិនចាត់វិធានការគ្រប់មុខព្រួញ ដើម្បីស្តារ ទប់កុំឲ្យភាគហ៊ុនធ្លាក់ថ្លៃ តទៅទៀត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅព្រឹកថ្ងៃចន្ទ ទី ៥កក្កដា រដ្ឋាភិបាលចិនត្រូវតាមដានមើលថា តើនៅម៉ោងបើកទីផ្សារភាគហ៊ុនក្នុងទីក្រុងសៀងហៃ ភាគហ៊ុនសំខាន់ៗរបស់ចិន នឹងធ្លាក់ចុះថ្លៃ ទៀត ដែរឬទេ។ នៅចុងសប្តាហ៍នេះ ទាំងអាជ្ញាធរ និងក្រុមហ៊ុនឈ្មួញកណ្តាលរបស់ចិន បានចាត់វិធានការបន្ទាន់ ជាច្រើន ដែលមិនធ្លាប់មានពីមុនមក ដោយសង្ឃឹមថា នឹងជួយទប់កុំឲ្យតម្លៃភាគហ៊ុនចិន ធ្លាក់ចុះបន្តទៀត។
សប្តាហ៍នេះជាសប្តាហ៍ផ្តាច់ព្រ័ត្រសម្រាប់ទីផ្សារភាគហ៊ុនចិន ដែលបានបាត់បង់តម្លៃ យ៉ាងគំហុក អស់ ៣០ភាគរយ ក្នុងរយៈពេលតែបីសប្តាហ៍។ តាំងពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន អាជ្ញាធរចិន បានប្រើគ្រប់មធ្យោបាយ កៀងគរ ក្រុមហ៊ុនឯកជនឲ្យចូលរួម សហការដើម្បីធ្វើយ៉ាងណាជួយទប់ស្កាត់កុំឲ្យតម្លៃភាគហ៊ុនសៀងហៃ ធ្លាក់ចុះតទៅទៀត។
នៅថ្ងៃសៅរ៍ ក្រុមហ៊ុនឈ្មួញកណ្តាល សំខាន់ៗរបស់ចិនបានសន្យាចំណាយប្រាក់ ១៧,៤ ពាន់លានអឺរ៉ូ ដើម្បី ទិញស្តុកទុក ភាគហ៊ុនចិន។ នៅថ្ងៃសៅរ៍ដដែល ទៅតាមការណែនាំរបស់រដ្ឋាភិបាល ក្រុមហ៊ុនឯកជនរបស់ចិន ចំនួន ២៨បានប្រកាសផ្អាក លើកពេល មិនទាន់ដាក់លក់ភាគហ៊ុនរបស់ខ្លួន ទៅក្នុងទីផ្សារមូលប័ត្រ។ នៅថ្ងៃអាទិត្យ ម្សិលមិញទៀត គណៈកម្មការតាមដានភាគហ៊ុនបានប្រកាសថា ធនាគារកណ្តាលចិន នឹងផ្តល់សាច់ប្រាក់ទៅឲ្យក្រុមហ៊ុនរដ្ឋដែលធានាខាងផ្តល់ហិរញ្ញវត្ថុ នៅពេលមានបញ្ហាភាគហ៊ុនធ្លាក់ចុះថ្លៃ។ គោលដៅសំខាន់របស់អាជ្ញាធរចិន គឺ បញ្ចុះបញ្ចូលអ្នកវិនិយោគ ជាបុគ្គល ឲ្យឈប់លក់ភាគហ៊ុន យ៉ាងគគ្រឹកគគ្រេង ដែលជាហេតុធ្វើឲ្យតម្លៃ ភាគហ៊ុនក្នុងទីផ្សារមូលប័ត្រចិន ធ្លាក់ចុះនោះ។ តម្លៃភាគហ៊ុនធ្លាក់ចុះ នឹងគំរាមកំហែង ធ្វើឲ្យចិន មហាសេដ្ឋកិច្ចពិភពលោកលេខពីរ ជួបអស្ថិរភាពយ៉ាងប្រាកដ។
សប្តាហ៍នេះជាសប្តាហ៍ផ្តាច់ព្រ័ត្រសម្រាប់ទីផ្សារភាគហ៊ុនចិន ដែលបានបាត់បង់តម្លៃ យ៉ាងគំហុក អស់ ៣០ភាគរយ ក្នុងរយៈពេលតែបីសប្តាហ៍។ តាំងពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន អាជ្ញាធរចិន បានប្រើគ្រប់មធ្យោបាយ កៀងគរ ក្រុមហ៊ុនឯកជនឲ្យចូលរួម សហការដើម្បីធ្វើយ៉ាងណាជួយទប់ស្កាត់កុំឲ្យតម្លៃភាគហ៊ុនសៀងហៃ ធ្លាក់ចុះតទៅទៀត។
នៅថ្ងៃសៅរ៍ ក្រុមហ៊ុនឈ្មួញកណ្តាល សំខាន់ៗរបស់ចិនបានសន្យាចំណាយប្រាក់ ១៧,៤ ពាន់លានអឺរ៉ូ ដើម្បី ទិញស្តុកទុក ភាគហ៊ុនចិន។ នៅថ្ងៃសៅរ៍ដដែល ទៅតាមការណែនាំរបស់រដ្ឋាភិបាល ក្រុមហ៊ុនឯកជនរបស់ចិន ចំនួន ២៨បានប្រកាសផ្អាក លើកពេល មិនទាន់ដាក់លក់ភាគហ៊ុនរបស់ខ្លួន ទៅក្នុងទីផ្សារមូលប័ត្រ។ នៅថ្ងៃអាទិត្យ ម្សិលមិញទៀត គណៈកម្មការតាមដានភាគហ៊ុនបានប្រកាសថា ធនាគារកណ្តាលចិន នឹងផ្តល់សាច់ប្រាក់ទៅឲ្យក្រុមហ៊ុនរដ្ឋដែលធានាខាងផ្តល់ហិរញ្ញវត្ថុ នៅពេលមានបញ្ហាភាគហ៊ុនធ្លាក់ចុះថ្លៃ។ គោលដៅសំខាន់របស់អាជ្ញាធរចិន គឺ បញ្ចុះបញ្ចូលប្រជាជនចិន ដែលជាអ្នកវិនិយោគបុគ្គល ឲ្យឈប់លក់ភាគហ៊ុន យ៉ាងគគ្រឹកគគ្រេង ដែលជាហេតុធ្វើឲ្យតម្លៃ ភាគហ៊ុនក្នុងទីផ្សារមូលប័ត្រចិន ធ្លាក់ចុះនោះ។ តម្លៃភាគហ៊ុនចិនធ្លាក់ចុះ នឹងគំរាមកំហែង ធ្វើឲ្យចិន មហាអំណាចសេដ្ឋកិច្ច ពិភពលោកលេខពីរ ជួបអស្ថិរភាពយ៉ាងប្រាកដ។
ក្រុមហ៊ុនឯកជន ត្រូវរួមគ្នាជាមួយ អាជ្ញាធរ និងស្ថាប័នហិរញ្ញវត្ថុរដ្ឋចិន បន្ទាប់ពីចំណាត់ការរបស់ធនាគារកណ្តាលចិន ដែលបានកាត់បន្ថយអត្រាខ្ចីប្រាក់ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន បានបរាជ័យ មិនអាចធានា បញ្ចុះបញ្ចូលអ្នកវិនិយោគ ឲ្យឈប់លក់ភាគហ៊ុន។ ការលក់ភាគហ៊ុនយ៉ាងពុះកញ្ច្រោលរបស់អ្នកវិនិយោគ ជាបុគ្គល ដែលតំណាង ឲ្យ ៨៥ភាគរយ នៃអតិថិជនរបស់ទីផ្សារភាគហ៊ុនចិន បានធ្វើឲ្យតម្លៃភាគហ៊ុនសៀងហៃ ធ្លាក់ចុះ អស់ ១២ភាគរយ ក្នុងពេលតែមួយសប្តាហ៍ចុងក្រោយនេះ។
មុននឹងធ្លាក់ក្នុងស្ថានភាពសព្វថ្ងៃនេះ ទីផ្សារភាគហ៊ុនចិនធ្លាប់ស្គាល់ ភាពរុងរឿង ដោយតម្លៃភាគហ៊ុនបានកើនឡើងតម្លៃ ទ្វេតែក្នុងរយៈពេលមួយឆ្នាំ នោះបើទោះបីជាកំណើនសេដ្ឋកិច្ចចិន ដើរទៅមុខយឺតៗ ហើយក្រុមហ៊ុនចិន ក៏មិនសូវមានសុខភាពល្អក៏ដោយ។ តាមអ្នកជំនាញ និងអាជ្ញាធរចិន នៅទីផ្សារភាគរហ៊ុន តម្លៃភាគហ៊ុនឡើងលឿន បើទោះបីជាសេដ្ឋកិច្ចមិនសូវដើរល្អ នោះ គឺត្រូវបានគេបំប៉ោង បំផ្លើសលើសការពិត។ ចាប់តាំងពីខែពាក់កណ្តាលខែមិថុនា តម្លៃភាគហ៊ុនចាប់ផ្តើមធ្លាក់ចុះថ្លៃបន្តិច ដោយគ្រប់គ្នា ជឿថា នឹងធ្វើឲ្យតម្លៃ ភាគហ៊ុន ចុះល្មម សមហេតុផល។ ប៉ុន្តែ សំណាងអាក្រក់ តម្លៃភាគហ៊ុននៅទីផ្សារហិរញ្ញវត្ថុចិន នៅតែចុះថោក តម្លៃ តាំងពីថ្ងៃទី២៥ឧសភា ដោយបាត់បង់តម្លៃ ២២ភាគរយ និងមិនព្រមឡើងតម្លៃវិញសោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ