អានតួអត្ថបទ
ចិន

ចិន៖រដ្ឋអំណាច​ខេត្ត​ស៊ីនជំាង​បំបែក​សំបុក​ភេរវនិយម​បាន ១៨១ក្រុម​ក្នុង​រយៈពេល ១ឆ្នំា

ចិន៖រដ្ឋអំណាច​ខេត្ត​ស៊ីនជំាង​បំបែក​សំបុក​ភេរវនិយម​បាន ១៨១ក្រុម​ក្នុង​រយៈពេល ១ឆ្នំា
ចិន៖រដ្ឋអំណាច​ខេត្ត​ស៊ីនជំាង​បំបែក​សំបុក​ភេរវនិយម​បាន ១៨១ក្រុម​ក្នុង​រយៈពេល ១ឆ្នំា Reuters TV grab
1 នាទី

នៅ​ថ្ងៃ​ចន្ទ ទី២៥ ឧសភា​នេះ ប្រទេស​ចិន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​កំចាត់​ភេរវនិយម​បាន ១៨១ក្រុម​នៅ​ក្នុង​ខេត្ត​ស៊ីនជំាង​នា​រយៈពេល ១ឆ្នំា​កន្លង​ទៅ។ ស៊ីនជំាង ជា​ខេត្ត​ដែល​សំបូរ​ដោយ​ប្រជាជន​ចិន​អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់នៅ និង​ជា​តំបន់​ដែល​មាន​ការ​ងើបបះបោរ​ខ្លំាង​ជាង​គេ។ អ៊ីចឹង​ហើយ​បាន​ជា​កាល​ពី ១ឆ្នំា​មុន រដ្ឋអំណាច​ខេត្ត​ស៊ីនជំាង​បាន​បើក​ប្រតិបត្តិការ​បង្កាប​មួយ​ក្រោម​ឈ្មោះ​ថា « វាយសំពងចាស់ដៃ »។

ផ្សាយពាណិជ្ជកម្ម

តាម​តួលេខ​ផ្តល់​ដោយ​រដ្ឋអំណាច​កុម្មុយនិស្ត​ខេត្ត​ស៊ីនជំាង និង​ដែល​គេ​មិន​អាច​ធ្វើ​ការ​ផ្ទៀងផ្ទាត់​បាន​នោះ​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​ក្រោម​ឈ្មោះ « វាយសំពងចាស់ដៃ » ដែល​បាន​អនុវត្តន៍​ពេញ​មួយ​ឆ្នំា​កន្លង​ទៅ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ពោល​មាន​គម្រោង​បង្ក​ភេរវកម្ម​ដល់​ទៅ ៩៦% ត្រូវ​បាន​កម្លំាង​ប៉ូលីស​កំចាត់​បាន​ទាន់ពេល។ បើ​ផ្អែក​លើ​ទិន្នន័យ​ចុះ​ផ្សាយ​ដោយ​កាសែត​ផ្លូវការ​ចិន​ស៊ីនហួ និង​គេហទំព័រ​ព័ត៌មាន​របស់​ខេត្ត​ស៊ីនជំាង មាន​ជនសង្ស័យ​ចំនួន ១១២ នាក់​បាន​ចុះចូល​ប្រគល់​ខ្លួន​ទៅ​ឲ្យ​ប៉ូលីស។

គួរ​រម្លឹក​ជូន​ថា ប្រតិបត្តិការ​ក្រោម​ឈ្មោះ « វាយសំពងចាស់ដៃ » បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​អំពើ​ភេរវកម្ម​បង្ហូរ​ឈាម​ក្នុង​ទីក្រុង​អ៊ូរុំជី​ក្នុង​ថ្ងៃទី២២ ឧសភា ឆ្នំា ២០១៤។ កាល​ណោះ ភេរវជន​មួយ​ក្រុម​បាន​បើក​ឡាន​ពីរ​គ្រឿង​តម្រង់​ចូល​ទីផ្សារ​ស្ថិត​នៅ​លើ​ទីធ្លា​ល្ហល្ហេវ រួច​បាន​បោះ​គ្រាប់បែក​ទៅ​លើ​ហ្វូង​មនុស្ស ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ២៩នាក់ បូក​ភេរវជន​ចំនួន ៤នាក់ ព្រម​ទំាង​បណ្តាល​ឲ្យ​មាន​អ្នក​រងរបួស​ជាង ៩០នាក់។

ប្រតិបត្តិការ​ក្រោម​ឈ្មោះ « វាយសំពងចាស់ដៃ » ដែល​រដ្ឋអំណាច​ខេត្ត​ស៊ីនជំាង​ទើប​សម្រេច​​ពន្យារ​ពេល​ដល់​ចុង​ឆ្នំា ២០១៥ បាន​ទទួល​រងការ​រិះគន់​យ៉ាង​ខ្លំាង​ពី​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស។ នេះ​ក៏​ដោយសារ​ថា តំាង​ពី​មាន​ការ​អនុវត្តន៍​ប្រតិបត្តិការ​នេះ​មក មាន​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​ប្រហារ​ជីវិត​ចោល ទទួល​ទោស​ប្រហារ​ជីវិត និង​ការ​ចាប់​ឃុំ​ខ្លួន​ដោយ​មិន​បាន​ឆ្លង​កាត់​ការ​កាត់ទោស​នៅ​តុលាការ។ សូម​ជម្រាប​ជូន​ថា ស៊ីនជំាង​ជា​តំបន់​ដែល​ពុះកញ្ជ្រោល​ខ្លំាង​ដោយ​អំពើហិង្សា​យ៉ាង​បង្ហូរ​ឈាម​រវាង​ជនជាតិ​ហាន​ដែល​ជា​ពលរដ្ឋ​ចិន​ភាគច្រើន និង​ជនជាតិ​អ៊ុយហ្គូរ​អ្នកកាន់សាសនា​អ៊ីស្លាម។

នៅ​ឆ្នំា ២០១៤ កន្លង​ទៅ អំពើ​ហិង្សា​រវាង​ពួកហាន និង​ពួក​អ៊ុយហ្គួ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ២០០នាក់។ តែ​គេ​មិន​ត្រូវ​និយាយ​ទេ​ថា រដ្ឋអំណាច​ទីក្រុង​ប៉េកំាង​បាន​ចាត់​ទុក​ពួក​អ៊ុយហ្គួ ជា​ភេរវជន ឬ​ជា​អ្នក​ទាមទារ​ផ្តាច់​ទឹកដី​និយម​ដែល​ត្រូវ​កំចាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ