បទយកការណ៍

ប្រពៃណី​បំបោល​ក្របី​ សេះ​ និង​ កីឡា​បោក​ចំបាប់​ពេញ​និយម​នៅ​ភូមិ​វិហារ​សួគ៌​ក្នុង​ថ្ងៃ​ភ្ជុំ​ធំ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ថ្ងៃ​ភ្ជុំ​ធំ​ក្រៅពី​ការធ្វើ​ចង្ហាន់​ប្រគេនព្រះសង្ឃ​ ដើម្បី​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន ប្រជាជន​ក្នុងភូមិ​វិហារ​សួគ៌ ​ក៏បាន​រៀបចំ​នូវ​កម្មវិធី​កីឡា​បែប​ប្រពៃណី​មួយចំនួន​ ដើម្បី​សម្ដែង​នូវ​សេចក្ដីក្លាហាន ការគោរព​ដឹងគុណ និង​បួងសួង​សុំ​សេចក្ដីសុខ ។ ក្នុងចំណោម​កីឡា​បែប​ប្រពៃណី​ទាំងនោះ កីឡា​បំបោល​ក្របី និង​សេះ និង​កីឡា​បោកចំបាប់ ទទួលបាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ។

ការបំបោលក្របី និង សេះនៅក្នុងភូមិវិហារសួរក្នុងថ្ងៃភ្ជុំធំឆ្នាំ ២០១៣
ការបំបោលក្របី និង សេះនៅក្នុងភូមិវិហារសួរក្នុងថ្ងៃភ្ជុំធំឆ្នាំ ២០១៣ Kimlong