«រឿង​ស្មុគ​ស្មាញ»​នៃ​វិវាទ​ដី​ធ្លី​នៅ​បឹង​កក់

សំឡេង ១២:៣៧
ពលរដ្ឋ​សហគមន៍​បឹងកក់​បង្ហាញ​ឯកសារ ដើម្បី​តប​នឹង​ការ​ចោទប្រកាន់​របស់​លោក​អភិបាល​ក្រុង​ភ្នំពេញកាល​ពី​ពេល​កន្ល​ង​មក​។
ពលរដ្ឋ​សហគមន៍​បឹងកក់​បង្ហាញ​ឯកសារ ដើម្បី​តប​នឹង​ការ​ចោទប្រកាន់​របស់​លោក​អភិបាល​ក្រុង​ភ្នំពេញកាល​ពី​ពេល​កន្ល​ង​មក​។ សហការី

ភាព​ស្មុគស្មាញ​ខ្លះ​ៗ​នៃ​វិវាទ​ដី​ធ្លី​នៅ​បឹងកក់​ ក្នុង​ដំណាក់​កាល​បច្ចុប្បន្ន ​ត្រូវ​បាន​លាត​ត្រដាង។​ ចំណុច​វិវាទ​មួយ​ ក្នុង​ចំណោម​ចំណុច​វិវាទ​នានា​នៃ​រឿង​នេះ ​គឺ​ការ​បក​ស្រាយ​ខុស​គ្នា ​អំពី​ខ្លឹមសារ​នៃ​អនុក្រឹត្យ​ឆ្នាំ​២០១១ ​ស្តី​ពី​ការ​សំរួល​ក្រឡា​ផ្ទៃ​ដី​តំបន់​អភិវឌ្ឍន៍​បឹង​កក់​ តាម​រយៈ​ការ​«ផ្តល់​ជា​ប្រទាន​កម្ម​ជូន​ប្រជា​ពលរដ្ឋ​»​នូវ​ដី​ទំហំ​១២,៤៤​ហិកតា។​ មាន​ការ​ទទួល​ស្គាល់​ថា​ ការ​ដោះ​បញ្ហា​ដី​ធ្លី​ឱ្យ​អ្នក​ភូមិ​បឹងកក់​ ដែល​តវ៉ា​ស្ទើរ​រាល់​ថ្ងៃ​នោះ ​ជា​រឿង​លំបាក​សម្រាប់​សាលា​រាជធានី​ភ្នំពេញ។ ​ថ្វី​បើ​អាជ្ញាធរ​មាន​ដំណោះ​ស្រាយ​សម្រាប់​អ្នក​តវ៉ា​ពីរ​គ្រួសារ​ហើយ​ក្តី ​ក៏​នៅ​មាន​អ្នក​តវ៉ា​ជា​ច្រើន​គ្រួសារ​ទៀត​ ត្រៀម​បន្ត​បាតុកម្ម។