ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ការអភិវឌ្ឍយុវជនកម្ពុជានៅចន្លោះការប្រទាញប្រទង់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៣៨
ក្រោយការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិលើកទី២ នៅថ្ងៃទី១៣ ខែតុលា បេក្ខជនជាង៦ម៉ឺននាក់ កំពុងរងចាំលទ្ធផល ដែលនឹងត្រូវប្រកាស នៅថ្ងៃទី០៤ ខែវិច្ឆិកា។ ឥឡូវ កំណែសំណៅប្រឡង កំពុងប្រព្រឹត្តទៅ នៅឯរាជធានីភ្នំពេញ។ ភ្នំពេញ! ទីដែលពោរពេញដោយសកម្មភាពចម្រុះ ក្នុងវិស័យសេដ្ឋកិច្ច សង្គម និងនយោបាយ ដ៏រស់រវើក និងស្មុគស្មាញ។ សម្រាប់យុវសិស្សនៅតាមខេត្ត ដែលប្រឡងជាប់សញ្ញាប័ត្រលើកទី១ក្តី លើកទី២ក្តី ពួកគេមកបន្តការសិក្សានៅភ្នំពេញ។ ស្ថិតក្នុងយុវវ័យ ពួកគេត្រូវមជ្ឈដ្ឋានផ្សេងៗ អូសទាញឱ្យធ្វើរឿងប្លែកៗ ជាឯកជន ឬជាសាធារណៈ ដូចអ្នកក្រុងដែរ។