អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​យ៉ង​សាំង​​កុមារ​៖បុគ្គ​លិក​​អង្គ​ការ​និង​​កសិករ​​ភូមា​កំពុង​​រៀន​សូត្រ​​ពី​បទ​​ពិសោធន៍​​ផ្នែក​​កសិកម្ម​​នៅ​​កម្ពុជា​

សំឡេង ១៣:៤៨
លោក យ៉ង សាំងកុមារ នាយកប្រតិបត្តិមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា អង្គការ សេដាក
លោក យ៉ង សាំងកុមារ នាយកប្រតិបត្តិមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា អង្គការ សេដាក @RFI
ដោយ៖ លី ម៉េងហួរ
១៨ នាទី

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​ពុធ​នេះ គឺ​លោក យ៉ង សាំង​កុមារ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ហៅ​កាត់​ថា អង្គការ សេ​ដាក។ ក្រុម​កសិករ និង​បុគ្គលិក​អង្គការ​សរុប ២៣ នាក់ មកពី​ប្រទេស​ភូមា កំពុង​បំពេញ​ទស្សនកិច្ច​សិក្សា នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី៥ ដល់​ថ្ងៃទី៧មីនា។ អង្គការ​និង​កសិករ​ភូមា មក​កម្ពុជា ដើម្បី​សិក្សា​រៀនសូត្រ​អំពី​បទពិសោធន៍​ការងារ​របស់​អង្គការ​សេ​ដាក និង​បទពិសោធន៍​របស់​កសិក​រ​ខ្មែរ ទាក់ទង​នឹង​ការរៀបចំ​ចងក្រង​សមាគម​កសិករ ស​មាគ​ម​សន្សំ​ប្រាក់ រោង​ម៉ាស៊ីនកិនស្រូវ​សហគមន៍ និង​ការអនុវត្ត​ន៍​បច្ចេកទេស​កសិកម្ម​ជាច្រើន​ទៀត ដូចជា​កសិដ្ឋាន​ពហុ​ប្រយោជន៍​ជាដើម។

ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ