បទយកការណ៍

កម្មករ​រោងចក្រ​មិថុនា​តវ៉ា​សុំ​អោយ​ក្រុមហ៊ុន​ផ្តល់​សំណង​តាម​ច្បាប់​ការងារ

សំឡេង ០៧:៣៧
កម្មករ​របស់​រោងចក្រ​មិថុនា​ទាមទារ​សំណង​ហានិភ័យ​ក្រោយ​រោងចក្រ​ឆេះនៅចុង​ខែ​មីនា ឆ្នាំ ២០១១
កម្មករ​របស់​រោងចក្រ​មិថុនា​ទាមទារ​សំណង​ហានិភ័យ​ក្រោយ​រោងចក្រ​ឆេះនៅចុង​ខែ​មីនា ឆ្នាំ ២០១១ ©ញឹម សុផល

កម្មករ​រោងចក្រ​កាត់ដេរ​ជាង៤ពាន់នាក់​របស់​រោងចក្រ​មិថុនា​ដែលបាន​ឆេះ កាលពី​បីសប្តាហ៍​កន្លងទៅនេះ​កំពុង​ខ្វាយខ្វល់​អំពី​អនាគត​ការងារ​របស់ពួកគេ​ ខណៈ​ដែល​ការចរចា​ជាមួយ​តំណាង​ក្រុមហ៊ុន​ស្តីពី​សំណង​ហានិភ័យ នៅពេល​រោងចក្រ​គ្មានសកម្មភាព ត្រូវបរាជ័យ។ ជាមួយគ្នានេះ​កម្មករ​ត្រូវប្រឈម​នឹង​ថ្លៃឈ្នួល​និង​ចំណាយ​ផ្សេងៗ​ កំឡុងពេល​រង់ចាំ​ជំនួប​ចរចា​លើកក្រោយ​ដែលគ្រោងធ្វើ​នៅសប្តាហ៍ក្រោយ។