បន្ទាប់​ពី​រដ្ឋប្រហារថៃ​បង្ហាញ​រូបភាព​ប្លែកៗ​នៅ​ព្រំ​ដែន​ តែ​កម្ពុជា​បាន​តវ៉ា​និង​សម្រប​សម្រួល​

សំឡេង ០៨:៣៩
@rfi/ siv channa

ប្រទេស​​ថៃ​​បាន​បង្ហាញ​​កាយ​វិការ​​ហាក់​ដូចជា​​ធ្វើ​​ឲ្យ​​មាន​ការ​​កត់​សម្គាល់​​នៅ​តាម​​បណ្តោយ​ព្រំដែន​កម្ពុជា​-ថៃ​ចាប់តាំង​ពី​​មាន​​រដ្ឋប្រហារ​​យោធា​​កាល​ពី​​ថ្ងៃ​ទី​២២​ខែ​ឧសភា​​កន្លង​មក។​ហេតុការ​ណ៍​​ទាំង​នោះ​​គឺ​​ការ​បិទ​​ច្រក​ទ្វារ​​មួយ​ចំនួន​​ដោយ​​ឯកតោ​ភាគី​​ការ​រាយ​លួ​ស​​​បន្លា​នៅ​លើ​តំបន់​​មិន​​ច្បាស់​លាស់​​ទល់​មុខ​​ប្រាសាទ​ព្រះវិហារ​​ខុស​ពី​​MOU​រវាង​​ប្រទេស​​តាំង​ពីរ​ដែល​​ហាម​មិន​​ឲ្យ​​ធ្វើ​អ្វី​ដែល​​ប្លែក​​និង​​ការ​ចង់​​បន្ត​ធ្វើ​​ស្រែ​​លើ​ទឹក​ដី​​ខ្មែរ​​ដោយ​​មិន​មាន​ការ​​អនុញ្ញាត​ជា​ដើម​​។​ជុំវិញ​​ហេតុការណ៍​​នេះ​​ត្រូវ​បាន​​លើក​​ឡើង​ជា​​គំនិ​ត​​ពី​​ពលរដ្ឋ​​និង​​មន្ត្រី​​កម្ពុជា​ ។