អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

មរណភាព​បាតុករ​ ដែល​ទារ​ប្រាក់​ខែ​១៦០​ដុល្លារ​ ជា​រឿង​សម្រាប់​បំបាក់​មុខ​គ្នា​របស់​អ្នក​នយោបាយ​

សំឡេង ១១:២៣
កម្មកររងរបួស បន្ទាប់ពីការប៉ះទង្គិចគ្នារវាងបាតុករ និងកម្លាំងអាជ្ញាធរ នៅឯសួនឧស្សាហកម្មកាណាឌីយ៉ា នៅព្រឹកថ្ងៃសុក្រទី ៣មករាឆ្នាំ២០១៤។
កម្មកររងរបួស បន្ទាប់ពីការប៉ះទង្គិចគ្នារវាងបាតុករ និងកម្លាំងអាជ្ញាធរ នៅឯសួនឧស្សាហកម្មកាណាឌីយ៉ា នៅព្រឹកថ្ងៃសុក្រទី ៣មករាឆ្នាំ២០១៤។ RFI/ siv channa
ដោយ៖ ឯម មាឃ
១៧ នាទី

មិនទាន់មាន​ស្ថាប័ន​ណា​ទទួលខុសត្រូវ​ចំពោះ​មរណភាព និង​របួស​របស់​អ្នកស្លាប់ ដោយសារ​ការបាញ់ប្រហា​រ​របស់​កងកម្លាំងប្រដាប់អាវុធ ដែល​បង្ក្រាប​បាតុកម្ម នៅលើ​មហាវិថី​វេ​ង​ស្រេង នា​ថ្ងៃទី០៣ ខែមករា នៅឡើយ​ទេ។ រដ្ឋាភិបាល​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​គ្នា​ទៅវិញទៅមក ចំពោះ​ព្រឹត្តិការណ៍​បង្ហូរឈាម​រប​ស់កម្មករ​រោងចក្រ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​និយោជក ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ ឱ្យបាន១៦០ដុល្លារ ក្នុង​មួយខែ។ ដូច​គណបក្សប្រឆាំង​ដែរ អង្គការសិទ្ធិមនុស្ស ដែល​ផ្តល់​សញ្ញា​អាសន្ន​ថា លិ​ទ្ធិ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា «កំពុង​ដើរ​ថយក្រោយ» ទទូច​ឱ្យ​រដ្ឋាភិបាល​ទទួលខុស​ត្រូវ ចំពោះ​ការខូចខាត​របស់​ជន​រងគ្រោះ។ ប៉ុន្តែ​រដ្ឋាភិបាល​ឆ្លើយតប​ថា អ្នកទទួលខុសត្រូវ​ចំ​ពោះ​រឿងនេះ​គឺ​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ និង«ជន​អនាធិបតេយ្យ» ដែល​អុជអាល​អំពើហិង្សា។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ