សិស្សឆ្នើមជាប់និទ្ទេសល្អ ប្តេជ្ញាខំរៀនបន្ត ក្រោយទទួលបានការយកចិត្តទុកដាក់ពីសង្គម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៨:១៤
សិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេសល្អទំាង១១នាក់ នឹងចូលរៀននៅសាលាពេទ្យ សាលាបច្ចេកវិទ្យា សាលាសេដ្ឋកិច្ច ក្នុងពេលឆាប់ៗនេះ។ ជាការសិក្សាដែលផ្តល់ដោយលោកនាយករដ្ឋមន្រ្តី។ ចាប់ពីថ្ងៃដែលពួកគេដឹងលទ្ធផលប្រឡងមកសិស្សានុសិស្សទំាង១១នាក់ ត្រូវបានសង្គមផ្តល់កិត្តិយស លើកទឹកចិត្តជាហូរហែដែលធ្វើឲ្យពួកគេប្តេជ្ញាចិត្តថាមិនរៀនគឺមិនបាន។