ភូមិសាស្រ្តនយោបាយ

ភូមា​៖​​ពី​របប​សឹក​ផ្តាច់​ការ​មក​លទ្ធិ​ប្រជាធិបតេយ្យ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​ចាប់​អារម្មណ៍​ទៅ​លើ​ភូមិ​សាស្ត្រ​នយោបាយ​នៃ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ត​ទៅ​ទៀត​ ដោយ​សូម​លើក​ឡើង​អំពី​របប​នយោបាយ​ភូមា។ រហូត​មក​ដល់​ចុង​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ អំណាច​រដ្ឋ​នៃ​ប្រទេស​ភូមា​ឋិត​នៅ​ក្នុង​ដៃ​របស់​ក្រុម​នាយ​ទាហាន​។ ផ្ទុយ​ទៅ​វិញ ជាង​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋ​អំណាច​ភូមា​ដឹក​នាំ​ដោយ​ប្រធានាធិបតី​ស៊ីវិល​ទី​មួយ បាន​និង​កំពុង​បន្ត​ធ្វើ​កំណែ​ទម្រង់​នយោបាយ។ គោល​ដៅ​គឺ​បើក​ចំហ​ប្រទេស ទាក់ទង​ឡើង​វិញ​ជាមួយ​បស្ចិម​លោក បញ្ចុះ​បញ្ចូល​ឱ្យ​លោក​ខាង​លិច​លើក​ទណ្ឌកម្ម​ចេញ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស។