ស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០១៣ និង២០១៤ទំនងជាអាស្រ័យលើស្ថានភាពនយោបាយ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ១១:២៤
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ផ្សាយរបាយការណ៍«សិទ្ធិមនុស្សឆ្នាំ២០១៣៖ការពិនិត្យឡើងវិញ» នៅថ្ងៃនេះ។ តាំងពីថ្ងៃទី១៨ ខែមីនាមក លីកាដូបានរម្លឹកឡើងវិញនូវព្រឹត្តិការណ៍នានាទាក់ទងនឹងសិទ្ធិមនុស្សក្នុងឆ្នាំ២០១៣។ ចំពោះអង្គការមិនមែនរដ្ឋាភិបាល ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំមុនមិនល្អទេ ដោយមួយផ្នែកទំនងជាមកពីជម្លោះនយោបាយ ហើយក្នុងឆ្នាំនេះ ដូចជាគ្មានសញ្ញាល្អប្រសើរឡើយ។ ប៉ុន្តែចំពោះរដ្ឋាភិបាល កម្ពុជាមិនមានវិបត្តិអ្វីទេ។