លោក អ៊ូ វីរៈ ៖ ដើម្បីកែគេបានទាល់តែសង្គមស៊ីវិលចាប់ផ្តើមកែខ្លួនឯងសិន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ១១:៥៣
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅថ្ងៃនេះគឺលោក អ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ បន្ទាប់ពីបានដឹកនាំមជ្ឈមណ្ឌលសិទ្ធិមនុស្សអស់រយៈពេល ៧ឆ្នាំ លោក អ៊ូ វីរៈ បានលាឈប់ពីតំណែងជានាយកមជ្ឈមណ្ឌលនេះ ដោយបានប្រគល់តួនាទីដល់លោកស្រីចក់ សុភាពវិញហើយលោកក៏បានទៅកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលដដែលនេះ។ លោក អ៊ូ វីរៈ អះអាងថា ការស្ថិតនៅក្នុងតំណែងយូរពេកវានឹងក្លាយទៅជាការក្រាញអំណាច។ ម្យ៉ាងទៀត ជាអ្នកដឹកនាំសង្គមស៊ីវិលមិនគួរបែងចែកបក្ខពួកទេ ហើយដើម្បីឲ្យពាក្យសម្តីរបស់ខ្លួនប្រៃត្រូវផ្តើមកែខ្លួនឯងសិន។