អានតួអត្ថបទ
កម្ពុជា

សហ​ជីព​មាន​សុទិដ្ឋិ​និយម​ថា​ វ៉ន​ ពៅ ​នឹង​ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​

លោក វ៉ន ពៅ ប្រ​ធានសមាគម​អ្នក​ប្រកប​របរ​ក្រៅ​​ប្រព័ន្ធ​
លោក វ៉ន ពៅ ប្រ​ធានសមាគម​អ្នក​ប្រកប​របរ​ក្រៅ​​ប្រព័ន្ធ​ RFI
ដោយ៖ ញឹម សុផល
១៤ នាទី

មេ​ដឹក​នាំ​​សហ​ជីព​​សង្ឃឹម​ថា​ លោក​ វ៉ន​ ពៅ ​នឹង​ត្រូវ​​ដោះ​លែង​​ឲ្យ​​នៅ​ក្រៅ​​ឃុំ​ នៅ​ក្នុង​​សវនាការ​​លើក​​ទី​​ពីរ​​របស់​​សាលា​ឧទ្ធរណ៍​​ នា​​ថ្ងៃ​​ចន្ទ​​ក្រោយ​ ដោយ​សារ​​ព្រះ​រា​ជ​​អាជ្ញា​​ប្តូរ​​បទ​​ចោទ​ពី​បទ​​មជ្ឈិ​ម​​ធ្ងន់ធ្ងរ​ មក​ជា​​បទ​​ម​ជ្ឈិ​ម​​កម្រិត​​ស្រាល​។ ការ​​ថ្លែង​​របស់​​សហជីព​​បានធ្វើ​ឡើង​​​បន្ទាប់​ពី​​​​ភស្តុតាង​​ដាក់​បន្ទុក​​បន្ថែម​ទៀត​​មិន​ត្រូវ​​បាន​​រក​ឃើញ ​ដោយ​​សមត្ថកិច្ច​​ប៉ូលិស​។  

ផ្សាយពាណិជ្ជកម្ម

មន្ត្រី​ជាន់​ខ្ពស់​​សហជីព​​បាន​​ថ្លែង​ថា ​លោក​ វ៉ន​ ពៅ ​ប្រធាន​​សមាគម​​សេដ្ឋកិច្ច​​ក្រៅ​​ប្រព័ន្ធ​ ដែល​បាន​ជាប់ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង នឹងត្រូវ​តុលាការ​សាលាឧទ្ធរណ៍​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ ក្នុងពេលឆាប់ៗខាងមុខនេះ។ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ប្រាប់​វិទ្យុ
បារាំង​​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា លោក វ៉ន ពៅ ទំនងជា​ត្រូវ​ដោះលែង​ ​នៅ​ថ្ងៃ​ច័ន្ទ​ក្រោយ
យោង​​ទៅលើ​ការវិភាគ​សំណុំរឿង​របស់​មេធាវី​ ដែល​ផ្តល់​ដោយ​សហភាព​ការងារ​កម្ពុជា។

មេធាវី​ការពារ​ជន​ជាប់ឃុំ វ៉ន ពៅ មិនអាច​ទាក់ទង​បាន តែ​ការវិវត្តន៍​ថ្មីៗចុងក្រោយ​របស់លោក
វ៉ន ពៅ ត្រូវបាន​បញ្ជា​ក់ដោយ លោក អាត់ ធន់ ថា ព្រះ​រា​ជ្ញ​អាជ្ញា​នឹង​ប្តូរ​បទ​ចោទ ពីបទ​ចោទ​ពី​បង្ក​អំពើហិង្សានិង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈនិង​ឯកជន ទៅជា​ការ​ញុះញង់​ឲ្យ​មាន
ចលាចល ប៉ះពាល់​សន្តិសុខ​សង្គម ដែល​នេះ​គ្រាន់តែ​ជា​បទ​លើ្ម​សម​ជ្ឈិ​ម​ស្រាល​ប៉ុណ្ណោះ​ហើយ​​បទចោទប្រកាន់​នេះ អាច​នឹង​ជាប់ទោស​ពី៦ខែ​ដល់២ឆ្នាំ។ ក៏ប៉ុន្តែ​ អាច​ស្នើសុំ​ឲ្យ​នៅក្រៅឃុំ។

មេដឹកនាំ​សហជីព ដែល​ធ្វើដំណើរ​ទៅកាន់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​នៅថ្ងៃនេះ ដើម្បី​សួរសុខទុក្ខ លោក វ៉ន ពៅ និង​អ្នក​ជាប់ឃុំ ២០នាក់​ផ្សេងទៀត ព្រមទាំង​ចែក​ថវិកា​​មួយចំនួន​ដល់​ពួកគេ​ផង​នោះ​បន្តថា ព្រះ​រា​ជអាជ្ញា​សាលាឧទ្ធរណ៍ អាច​នឹងត្រូវ​ដោះលែង លោក វ៉ន ពៅ ឲ្យ​នៅក្រៅ​ឃុំ ខណៈ​តុលាការ​ថ្នាក់កណ្តាល​នេះ បើកសវនាការ​នៅ​ថ្ងៃ​ចន្ទ។ ខណៈពេល​នោះដែរ លោក
វ៉ន ពៅ នឹងត្រូវ​ស្នើសុំ​ឲ្យ​ផ្ទេរ​មក​ភ្នំពេញ។

សូមបញ្ជាក់ថា ​ការស្នើសុំ​ឲ្យ​នៅក្រៅ​ឃុំ​ករណី​លោក វ៉ន ពៅ ត្រូវបាន​សាលាឧទ្ធរណ៍​ច្រាន​ចោល​​​ម្តង​ហើយ ​កាលពី​សវនាការ​លើកទីមួយ ​ថ្ងៃទី១១មីនា​កន្លងទៅនេះ ដោយ​តុលាការ​លើកឡើងថា ប៉ូលិស​នៅ​ត្រូវការ​ស្វែងរក​ភស្តុតាង​បន្ថែមទៀត។ មន្ត្រី​តុលាការ​សាលាឧទ្ធរណ៍ មិនមាន​ការបំភ្លឺ​យ៉ាងណា​នៅឡើយ​ទេ ​នៅថ្ងៃនេះ។ ក៏ប៉ុន្តែ​លោក អំ សំអាត ប្រធាន​បច្ចេកទេស​​​ស៊ើបអង្កេត​អង្គការ​ការពារ​សិទ្ធិមនុស្ស​ លីកាដូ នៅតែ​អះអាងថា បើ​មិន​យក​នយោបាយ​​មក​លាយឡំ​ទេ លោក វ៉ន ពៅ នឹង​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ នេះ​បើ​យោង​តាម​បទ​ចោទប្រកាន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ