បក្សប្រឆាំងនៅតែបដិសេដមិនចូលសភា និង ទាមទារឲ្យមានការបោះឆ្នោតឡើងវិញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គណបក្សសង្គ្រោះជាតិនៅតែបដិសេដមិនព្រមចូលសភាដដែល ប្រសិនណាបើគ្មានការស៊ើបអង្កតភាពមិនប្រក្រតីនៃការបោះឆ្នោត ឫគ្មានការបោះឆ្នោតឡើងវិញដូចអ្វីដែលបក្សប្រឆាំងនេះបានស្នើនោះ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា បានអះអាងរួចហើយថា មិនមាននោះឡើយការបោះឆ្នោតមុនអាណត្តិ ព្រោះមិនមានច្បាប់ចែង។
នៅក្នុងសមាជមហាជនរបស់ខ្លួននៅរសៀលថ្ងៃ អាទិត្យ ទី 30 មីនានេះ គណបក្សសង្គ្រោះជាតិនៅតែប្រកាសមិនចូលសភា និង បន្តទាមទាការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ឫឲ្យមានការបោះឆ្នោតឡើងវិញ។ថ្លែងនៅលើវេទិកាសមាជមហាជននៅស្នាក់ការកណ្តាលរបស់ខ្លួន លោក កឹម សុខា អនុប្រធានគណបក្សសង្រោះជាតិបានថ្លែងប្រាប់អ្នកគាំទ្រដែលកំពុងឈក្រោមកម្តៅថ្ងៃថា គណបក្សសង្គ្រោះជាតិនឹងធ្វើតាមឆន្ទៈប្រជាពលរដ្ឋដោយទាមទាឲ្យការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ឫ បោះឆ្នោតឡើងវិញ។
ចំណែកលោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ វិញ បានលើកឡើងទាំងមានជំនឿចិត្ត ថា គណបក្សសង្រោះជាតិនឹងភាពយុត្តិធម៌ជូនប្រជាពលរដ្ឋឲ្យបាន។
លោក ឈាង វុន មន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការមិនចូលសភារបស់គណបក្សប្រឆាំង មិនបានធ្វើឲ្យជាប់គាំងនោះឡើយដោយសភានៅតែមានដំណើរការជាធម្មតា ហើយការបោះឆ្នោតឡើងវិញមុនអាណត្តិនោះគឺមិនមាននោះឡើយ ព្រោះមិនមាននៅក្នុងច្បាប់។ លោក ឈាង វុន បានសង្កត់ធ្ងន់ ថា ដំណោះស្រាយគឺ ស្តិតនៅលើភាពស្មោះត្រង់ និង បម្រើផលប្រយោជន៍ជាតិ និង ប្រជាពលរដ្ឋប្រាកដ និង មិនមានផលលំបាកទៅថ្ងៃក្រោយ។
សមាជមហាជនលើកទីពីររបស់គណបក្សសង្គ្រោះជាតិនៅរសៀលថ្ងៃនេះបានធ្វើឡើងប្រមាណពីរម៉ោង ចាប់ពីម៉ោង ១ ដល់ ម៉ោង 2 រសៀល នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើ។ សមាជនេះមានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិយ៉ាងច្រើនបានចូលរួម និង បានឡើងថ្លែងរិះគន់នមិនសំចៃមាត់ដល់រដ្ឋាភិបាលកម្ពុជាដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។គណបក្សសង្គ្រោះជាតិបានសម្រេចធ្វើសមាជមហាជននៅទីស្នាក់ការកណ្តាលរបស់ខ្លួន បន្ទាប់ពីសាលារាជធានីភ្នំពេញបានបដិសេដសំណើសុំធ្វើវេទិកានេះនៅទីលានប្រជាធិនតេយ្យ និង មុខបុទុមវត្តីរួចមក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ