អានតួអត្ថបទ
បទយកការណ៍

និស្សិត​កម្ពុជា​ចំនួន​៨៦ ​រូប ​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បារាំង ​ក្នុង​ឆ្នាំ ​២០១៤​នេះ​

សំឡេង ០៨:០១
និស្សិត​កម្ពុជា​ដែល​ត្រូវ​ទៅ​សិក្សា​នៅ​ប្រទេស​បារាំងបាន​ជួប​ជុំ​គ្នា​​នៅ​វិទ្យាស្ថាន​បារាំង​ ប្រចាំ​កម្ពុ​ជា​។
និស្សិត​កម្ពុជា​ដែល​ត្រូវ​ទៅ​សិក្សា​នៅ​ប្រទេស​បារាំងបាន​ជួប​ជុំ​គ្នា​​នៅ​វិទ្យាស្ថាន​បារាំង​ ប្រចាំ​កម្ពុ​ជា​។ RFI
ដោយ៖ ប្រាក់ ធីតា
១៣ នាទី

ជា​​រៀង​រាល់​ឆ្នាំ​ រដ្ឋាភិបាល​​បារាំង​​តែង​តែ​​ផ្តល់​​អាហា​រូបករណ៍​​ដល់​​និស្សិត​​កម្ពុជា​​ជា​ច្រើន​រូប​ ដើម្បី​​ទៅ​​បន្ត​​ការ​សិក្សា​​ថ្នាក់​​បរិញ្ញា​ប​ត្រ​​ជាន់​ខ្ពស់ ​និង​​ថ្នាក់​បណ្ឌិត​​នៅ​ក្នុង​​ប្រទេស​​បារាំង​។ហើយ​​នៅ​ក្នុង​​ខែ​កញ្ញា​​ខាង​មុខ​នេះ ​និស្សិត​​កម្ពុជា​​ជា​ច្រើន​រូប​​នឹង​​ចេញ​ទៅ​​សិក្សា​​នៅ​ក្នុង​​ប្រ​ទេ​ស​​បារាំ​ង​​ចាប់​ពី​១​ឆ្នាំ ​រហូត​ដល់​​២​ឆ្នាំ ​ដោយ​​ទទួល​​បាន​ការ​​​ឧបត្ថម្ភ​​ទាំង​​ការ​​ស្នាក់​នៅ​​ និង​​ការ​ធ្វើ​ដំណើរ ​និង​​ថ្លៃ​​ចាយ​វាយ​ផ្សេង​ៗ ​ក្នុង​១ ​ខែ​​ជាង ​១​ពាន់​​អឺរ៉ូ​។​នៅ​​ក្នុង​​ឆ្នាំ ​២០១៤​នេះ ​និ​ស្សិត​​​កម្ពុជា​​ចំនួន​៨៦ ​រូប​​ទទួល​បាន​​អាហា​រូបករណ៍​​សម្រាប់​​បន្ត​​ការ​សិក្សា​​នៅ​​ប្រទេស​​បារាំង​ លើ​​មុខ​ជំនាញ​​សេដ្ឋកិច្ច ​នីតិ​សាស្ត្រ ​សុខាភិបាល​ វិទ្យាសាស្ត្រ​​វិស្វករ ​និង​​ទេសចរណ៍​​ជា​ដើម​។​ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ