អ្នក​លក់​ចំណី​ព្រាប​នៅ​មុខ​វាំង​ប្រឈម​នឹង​ការ​បាត់​បង់​ចំណូល​ក្រោយ​អាជ្ញាធរ​ឲ្យ​ប្ដូរ​ទៅ​លក់​នៅ​មាត់​ទន្លេ

សំឡេង ០៨:២៤
រូបភាព៖ទិដ្ឋភាព​មួយ​ផ្នែក​នៅ​ខាង​មុខ​ព្រះបរមរាជ​វាំង នៅ​ថ្ងៃ​អាទិត្យ​ទី​30​ខែ​កញ្ញា​ឆ្នាំ​2018
រូបភាព៖ទិដ្ឋភាព​មួយ​ផ្នែក​នៅ​ខាង​មុខ​ព្រះបរមរាជ​វាំង នៅ​ថ្ងៃ​អាទិត្យ​ទី​30​ខែ​កញ្ញា​ឆ្នាំ​2018 @kimhong

ជាង១ខែមក​ហើយ​ដែល​អាជ្ញាធរ​ខណ្ឌដូនពេញ​ ហាម​មិន​ឲ្យ​អ្នក​លក់​ចំណី​ព្រាប ប្រកប​របរ​នៅ​សួន​មុខ​ព្រះ​បរមរាជវាំង ដោយ​អនុញ្ញាត​ឲ្យទៅ​​លក់​នៅ​តាម​មាត់ទន្លេវិញ​។ អាជ្ញាធរ​បញ្ជាក់​ថា ការ​សម្រេច​នេះ ធ្វើ​ឡើង​ដើម្បី​​ថែរក្សាសោភ័ណភាព និង​អនាម័យ​នៅមុខវាំង។ មុខ​វាំង ដែល​ពី​មុន​មក​ធ្លាប់​តែ​ប្រឡាក់​ប្រឡូស​ដោយ​លាមក​ព្រាប និង​អ្នក​លក់​ចំណី​ព្រាប ដែល​ប្រកប​របរ​នៅ​ទី​នោះ​។ អ្នកលក់ចំណី​ព្រាប​ខ្លះបានប្រៀប​ប្រដូច​វិធាន​ការ​អាជ្ញាធរ​បែប​នេះ​ថា​ជា​ការ​ផ្កាប់​ឆ្នាំង​បាយ​របស់​គាត់។ ក៏​ប៉ុន្តែ​អ្នក​លក់​ខ្លះយល់​ថា ប្ដូរ​ទី​តាំង​លក់ ប្រសើរ​ជាង​មិន​ឲ្យ​លក់​ដែរ។