អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​ការ​ខ្វែង​គំនិត​គ្នា​រវាង​​អ្នក​គាំទ្រ​ លោក​ កឹម​ សុខា​ និង​ អ្នក​គាំទ្រ​ លោក​ សម​ រង្ស៊ី​​ ជា​សញ្ញា​បែក​បាក់​?​

សំឡេង ១២:២៥
លោក សម រង្ស៊ី ពេលទៅដល់​ទីក្រុង​អាត្លង់តា សហរដ្ឋ​អាមេរិក​
លោក សម រង្ស៊ី ពេលទៅដល់​ទីក្រុង​អាត្លង់តា សហរដ្ឋ​អាមេរិក​ @Sam Rangsy
ដោយ៖ អ៊ឹង ប៊ុនថន

ក្រុម​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​បាន រៀបចំ សន្និសីទ មួយ ​នៅ​ថ្ងៃ​ទី១​ខែ​ធ្នូ​នៅទី​ក្រុង​អាត្លង់តា ​សហរដ្ឋអាមេរិក​។​ ប៉ុន្តែ​សន្និសិទ​នេះ​ត្រូវ​បាន​ជំទាស់​ពី​ក្រុម​អ្នក​គាំទ្រ​គណ​បក្ស​សង្រ្កោះជាតិ​មួយ​ក្រុម​ទៀត​ក៏ដូចជា​មេធាវី​លោក​ កឹម​ សុខា​ផងដែរ​ ដោយ​ពួកគេ​សង្ស័យថា​ជា​សន្និសីទ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​លោក ​សម​ រង្ស៊ី​ ក្លាយ​ជា​ប្រធាន​គណ​បក្ស​សង្រ្គោះជាតិ​ឡើង​វិញ​។​ យ៉ាងណាក៏ដោយ​អតីត តំណាង រាស្ត្រ គណ បក្សប្រឆាំង ដ៍ធំ មួយ នេះ អះអាងថា នេះ គ្រាន់តែ ជា ការ​ខ្វែង​គំនិត​គ្នា​ មិន មែន ជា សញ្ញា បែក បាក់​ផ្ទៃ ក្នុង នោះ ទេ ដោយសារ តែ​ពួកគេ​មិនមាន ឱកាស ជួប គ្នា ដោយ​ផ្ទាល់ ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ