អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ទំនាក់​ទំនង​ការ​ទូត​ខ្មែរ​នៅ​តែ​អព្យាក្រឹត្យ​ឬ​យ៉ាងណា ខណៈ​ទំនាក់​ទង​ជាមួយ​អឺរ៉ុប​ឃ្លាត​ឆ្ងាយ​ តែស្និទ្ធ​ជាមួយ​ចិន?

សំឡេង ១១:០០
លោក ហ៊ុន សែន និង លោក ស៊ី ជិនពីង
លោក ហ៊ុន សែន និង លោក ស៊ី ជិនពីង @RFI
ដោយ៖ អេង គីមហុង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុង​ស្ថិត​នៅ​ប្រទេស​ចិន សម្រាប់​ដំណើរ​ទស្សន​កិច្ច​ជា​លើក​​ទី២​ក្នុង​អាណត្តិ​ទី៦។ ដំណើរ​ទស្សន​កិច្ច​លើក​នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង​និង​ថ្នាក់​ដឹក​នាំ​ចិន​មួយ​ចំនួន​ទៀត​។​ លោក​ ហ៊ុន​ សែន ​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​នេះ​ថា ជា​ការ​ពង្រឹង​នូវ​ចំណ ង​មិត្តភាព ​និង​កិច្ចសហ​ប្រតិបត្តិ​ការ ក្នុង​នាម​ជា​ប្រទេស​ដៃ​គូយុទ្ឋសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​។ តែ​ផ្ទុយ​មក​វិញ មតិ​មួយចំនួន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួន​ចំ​ពេល​កម្ពុជា និង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​អាក់អន​ចិត្ត​នឹង​គ្នា នៅ​ក្រោយ​ពេល​ដែល​អង្ករ​កម្ពុជា​នាំ​ទៅ​អឺរ៉ុប អឺរ៉ុបផ្ដើម​យក​ពន្ធ។ ប៉ុន្តែ​យ៉ាង​មិញ​ជុំវិញ​ដំណើរ​ទស្សន​កិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​នៅ​ពេល​នេះសំណួរ​ចោទ​ឡើង​ថា ​ទំនាក់​ទំនង​កាទូត​ខ្មែរ​នៅ​តែ​អព្យាក្រឹត្យ​ឬ​យ៉ាង​ណា ខណៈ​ទំនាក់​ទងជាមួយ​អឺរ៉ុប​ឃ្លាត​ឆ្ងាយ តែ​ស្និទ្ធ​ជាមួយ​ចិន?         

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ