បទយកការណ៍

មន្ត្រីជំរឿន​គ្រោង​ចុះ​រាប់​ចំនួន​ជន​អនាថា​និង​អ្នក​សុំ​ទាន​នៅ​ម៉ោង​១២​យប់​នេះ

សំឡេង ០៨:០៨
រូបភាព៖មន្ត្រីជំរឿននៅថ្ងៃទី២ខែមិនានេះ
រូបភាព៖មន្ត្រីជំរឿននៅថ្ងៃទី២ខែមិនានេះ @kimhong

តាម​គម្រោង​នៅ​ម៉ោង​១២​យប់​នេះ មន្ត្រី​ជំរឿន​នៅ​ទូទាំង​ប្រទេស​នឹង​ចុះ​រាប់​ចំនួន​ប្រជា​ជន​ដែលជា​ប្រភេទ​ជន​អនាថា និង​អ្នក​សុំ​ទាន​ជា​មុន​សិន មុន​នឹង​ពួក​គេ​ចុះ​ទៅ​ជំរឿន​ប្រជាជន​ទូទៅ​នាថ្ងៃ​អាទិត្យ​ទី៣​មិនា​ស្អែក។ ប៉ុន្មាន​ម៉ោង​មុន​មន្ត្រី​ជំរឿន​ចុះ​ធ្វើ​ការ អេង គីមហុង អ្នក​កាសែត​វិទ្យុបារាំង​អន្តរជាតិ​បាន​ចុះ​ទៅ​ជួប​សម្ភាស​មន្ត្រី​ជំរឿន​មួយ​ចំនួន។ ក្នុង​នោះ​ពួក​គេ​បាន​ត្រៀម​រួច​ជាស្រេច​ដើម្បី​បំពេញ​ការងារ​នេះ។ មន្ត្រី​ជំរឿន​ដដែល​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ចូលរួម​សហការ​ជាមួយខ្លួន​ផង​ដែរ។