លោកឈីតអ៊ុយស្ទីវីសូ៖អចលនទ្រព្យដីធ្លីនៅភ្នំពេញឡើងថ្លៃតែនៅជាយក្រុងមិនទាន់ងើបទេ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ១៣:០៣
ភ្ញៀវប្រចាំថ្ងៃ របស់វិទ្យុបារាំង RFI នៅថ្ងៃចន្ទនេះ គឺលោក ឈីត អ៊ុយ ស្ទីវីសូ (Chit Uys Stevexo) អគ្គនាយក នៃក្រុមហ៊ុន វីត្រាស អាព្រីសល (VTRUST Appraisal) ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ។ លោក ឈីត អ៊ុយ ស្ទីវីសូ បានលើកបង្ហាញពីរបាយការណ៍ នៃការស្ទង់មតិតម្លៃដីធ្លី នៅក្នុងទីក្រុងភ្នំពេញ ដែលបានបង្ហាញថា ដីដែលដាក់លក់ខ្ពស់បំផុត មានតម្លៃ ៥.៩០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ តែត្រូវគិតទាំងតម្លៃអគារខ្ពស់ៗ ជាមួយផង។ ចំណែកដីនៅជាយក្រុង និងតាមបណ្តាខេត្ត មិនទាន់ងើបថ្លៃឡើងវិញទេ គិតចាប់ពីឆ្នាំ២០០៨។