បទយកការណ៍

ជនជាតិ​ភាគតិច ចង់​ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​ទឹក​ធ្លាក់​ផ្សេង​ទៀត​នៅ​មណ្ឌលគិរី​ដូច​ប៊ូស្រា

សំឡេង ០៩:០៧
រូបថតៈ នេះគឺជាទឹកធ្លាក់ ឡែង គ្រីង ស្ថិតនៅកណ្ដាលព្រៃ នាដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី
រូបថតៈ នេះគឺជាទឹកធ្លាក់ ឡែង គ្រីង ស្ថិតនៅកណ្ដាលព្រៃ នាដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី @kimhong RFI

ពេល​ទៅ​ដល់​ខេត្តមណ្ឌលគិរី អ្វី​ដែល​នឹក​ឃើញ​មុន​គេ គឺ​រមណីដ្ឋាន​ទឹក​ជ្រោះប៊ូស្រា។ ប៉ុន្តែ​​ការ​ពិត​ទៅ​នៅ​មណ្ឌលគិរី នៅ​មាន​កន្លែង​ទឹក​ធ្លាក់​ផ្សេង​ទៀត ស្រស់ស្អាត​មិន​ចាញ់​ប៊ូស្រា​ឡើយ។ ដូច្នេះ​ហើយ​បាន​ជនជាតិ​ដើម​ភាគតិច ចង់​ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍន៍ទឹក​ធ្លាក់​ផ្សេងទៀត​ដូចនៅ​ប៊ូស្រា​ដែរ។ នៅ​ក្នុង​ដំណើរ​កំសាន្ត​របស់​អ្នក​កាសែត​រៀបចំ​ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​WCS អេង គីមហុង អ្នក​កាសែត​វិទ្យុ​បារាំង សូម​នាំ​អារម្មណ៍​លោក​អ្នក​នាង​ទៅ​ស្គាល់ទឹក​ធ្លាក់​​មួយ​កន្លែង​មាន​ឈ្មោះ​ថា​ ឡែង គ្រីង ស្ថិត​នៅ​កណ្ដាល​ព្រៃ នា​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​​សីមា ខេត្តមណ្ឌល​គិរី ដូច​ត​ទៅ!