ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​នឹង​មាន​អ្វី​កើត​ឡើង​បន្ត នៅ​ពេល​កម្ពុជា​បញ្ជាក់​ជំហរ​មិន​ឱន​ក្បាល​រឿង EBA?

សំឡេង ១៣:១៧
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយកម្មការនី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយកម្មការនី @RFI

ម្សិលមិញ លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ជំហរ​ជាថ្មី​ថា កម្ពុជា​មិន​ស្លាប់​ឡើយ​​បើគ្មាន​ការ​អនុ​គ្រោះ​ពន្ធ​ពី​អឺរ៉ុប​EBA ហើយ​កម្ពុជា​ក៏​មិន​អាច​ក្លាយ​ជា​អ្នក​មាន​ដោយ​សារ​EBA​ដែរ។ជាង​នេះ​ទៅ​ទៀត​កម្ពុជា ក៏​មិន​ធ្វើ​តាម​អឺរ៉ុប​ដើម្បី​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ដែរ។ ដូច្នេះ​តាមរយៈ​នាទី​ព្រឹត្តការណ៍​កម្ពុជា​ថ្ងៃ​របស់​វិទ្យុបារាំង​នៅ​ថ្ងៃ​នេះ អ្នក​វិភាគ សង្គមស៊ីវិល និង​សហជីពមួយ​ចំនួន បាន​បញ្ចេញ​ទស្សនៈ​ប្រហាក់​ប្រហែល​គ្នា​ដោយ​ទទួល​ស្គាល់​ថា កម្ពុជា​មិន​ស្លាប់​តែពិបាក​រស់។ ពិបាក​រស់​ព្រោះ​ពួក​គេ​ជឿ​ថា កម្ពុជា​មិន​ទាន់​ជិះ​សេះ​លេង​ដៃ​ពី​ អឺរ៉ុប​បាន​នៅ​ឡើយទេ។ នេះ​ក៏​ដោយ​សារ​តែ​មួយ​ផ្នែក​នៃ​សេដ្ឋកិច្ច​កម្ពុជា​ប្រកែក​មិន​បាន​គឺ​ពឹង​លើ​ការ​អនុ​គ្រោះ​ពន្ធក្នុង​ការ​នាំ​ចូល​ទំនិញ​នៅ​អឺរ៉ុប​នេះ​ហើយ។ តើ​នឹង​មាន​អ្វី​កើត​ឡើង​ជា​បន្ត នៅ​ពេល​កម្ពុជាបញ្ជាក់​ជំហរ​មិន​ឱន​ក្បាល​រឿង EBA?