បទយកការណ៍

ពលរដ្ឋ៖ មន្ទីរ​ពេទ្យ​រដ្ឋ​គួរ​គិត​ដល់​កន្លែង​ស្នាក់នៅ​​សម្រាប់​សាច់​ញាតិ​ដែល​ថែ​ទាំ​អ្នក​ជំងឺ

សំឡេង ០៨:០៦
រូបភាព៖ទិដ្ឋភាពនៅក្នុងមន្ទីរពេទ្យ
រូបភាព៖ទិដ្ឋភាពនៅក្នុងមន្ទីរពេទ្យ RFI

នៅ​​តាម​​មន្ទី​រ​ពេទ្យ​​រ​​ដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា សាច់​​ញាតិ​​អ្នក​​ជំងឺ​​បាន​​ជ្រើស​​យកសួន​​​​ច្បារ​ ឬ​ចន្លោះ​ទំនេរ​ណា​មួយ​នៃអ​គារពេទ្យ​ជា​កន្លែង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន។ អ្នកស្នាក់នៅ​ដែល​ភាគ​ច្រើន​ឡើង​ពី​ខេត្ត​បាន​និយាយ​ដូច​គ្នា​ថា គ្មាន​ជម្រើស​ទើប​បង្ខំ​ចិត្ត​ដេក​លើ​សួន ទោះ​បី​ជា​ដឹង​ថា ប៉ះ​ពាល់​ដល់​សោភ័ណភាព​ក្នុង​មន្ទីរពេទ្យ​ក៏​ដោយ។ ប៉ះ​ពាល់​សោភ័ណ​ភាពមន្ទី​រពេទ្យ​ជា​រឿង​មួយ តែ​រឿង​មួយ​ទៀត​បាន​ប៉ះ​ពាល់​ដល់​សុខភាព ព្រោះ​តែ​ការ​ស្នាក់​បែប​នេះ​ពុំមាន​ផាសុខភាព​ឡើយ។ ដូច្នេះ​ សាច់​ញាតិដែល​​ថែ​ទាំ​អ្នក​ជំងឺ​បាន​ស្នើ​ដល់​មន្ទីរ​ពេទ្យ​រដ្ឋ គួរសាង​សង​កន្លែង​ស្នាក់​នៅ​សមរម្យ​សម្រាប់​ពលរដ្ឋ​ទូទៅ។