ភ្ញៀវប្រចាំថ្ងៃ

លោកអ៊ិន គង់ជិត៖ ពលរដ្ឋ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន​​ខេត្ត​កោះកុង ត្រៀម​​​ប្រាប់​មន្ដ្រី​គណបក្ស​ប្រឆាំង ពី​ការ​ចង់​បាន​របស់​ខ្លួន

សំឡេង ១១:៥៨
លោក​អ៊ិន គង់ជិត ពេល​ចុះ​សង្កេតការណ៍​ផ្ទាល់ នៅ​ក្នុង​ការ​តវ៉ា​បិទ​ផ្លូវ​របស់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​កោះ​ស្ដេច ស្រុក​គិរីសាគរ ថ្ងៃ​ទី​៥​ដល់​៧​កុម្ភៈ ឆ្នាំ​២០១៤
លោក​អ៊ិន គង់ជិត ពេល​ចុះ​សង្កេតការណ៍​ផ្ទាល់ នៅ​ក្នុង​ការ​តវ៉ា​បិទ​ផ្លូវ​របស់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​កោះ​ស្ដេច ស្រុក​គិរីសាគរ ថ្ងៃ​ទី​៥​ដល់​៧​កុម្ភៈ ឆ្នាំ​២០១៤ លោក​អ៊ឹង គង់ជិត

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នៅ​ថ្ងៃ​អាទិត្យ ទី២៣​កុម្ភៈ​​​​នេះ គឺលោកអ៊ិន គង់ជិត មន្ដ្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ ប្រចាំ​ខេត្ត​កោះកុង។ ឆ្លៀត​ឱកាស​ដែល​មន្ដ្រី គណបក្ស​សង្គ្រោះជាតិ នឹង​ចុះ​ជួប​ប្រជាពលរដ្ឋ ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន Union Development Group Co, LTDនៅ​ថ្ងៃ​ចន្ទ ស្អែក​នេះ លោក​អ៊ិន គង់ជិត បាន​រៀប​រាប់​ឡើង​វិញ ដំណើរ​ដើម​ទង​នៃ​ជម្លោះ​ជូន​លោក​អ្នក​ស្ដាប់​។ លោក​អ៊ិន គង់ជិត ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ការ​ដុត​បំផ្លាញ​ផ្ទះ​សម្បែង ពី​សំណាក់​ក្រុមហ៊ុន​ចិន សព្វថ្ងៃ កំពុង​តែ​រង់​ចាំ​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ។ បើ​តាមមន្ដ្រី​សិទ្ធិ​មនុស្ស​ដដែល ប្រជាពលរដ្ឋ​មិន​ចង់​ចាក​ចេញពី​ទី​លំនៅ​ចាស់​របស់​ពួក​គាត់​ទេ បើទោះ​ជា​ទី​នោះ ត្រូវ​បាន​អាជ្ញាធរ​​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន Union Development Group Co, LTD អភិវឌ្ឍន៍​​ ក៏​ដោយ​ចុះ។ ហើយ​ថា ប្រជាពលរដ្ឋ​រង​គ្រោះ​​បាន​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ ដើម្បី​ថ្លែង​ពី​ទុក្ខ​លំបាក និង​ការ​ចង់​បាន​របស់​ខ្លួន ប្រាប់​មន្ដ្រី​គណបក្ស​ប្រឆាំង ដែល​ចុះ​ទៅ​ជួប​ពួក​គាត់​នៅ​ថ្ងៃ​ស្អែក​នេះ។

ផ្សាយពាណិជ្ជកម្ម

 

 
 

 

 

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI