អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកAlex Gonzalez-Davidson៖ ប្រជាពលរដ្ឋ​​​តំបន់​អារ៉ែង​ព្រួយ​បារម្ភ ក្រោយ​​​ក្រុម​វិស្វករ​ចិន ប្រាប់​ថា​ទំនប់​វារី​អគ្គីសនី នឹង​ចាប់​ផ្ដើម​សាង​សង់​​ពេល​ដ៏​ឆាប់​ខាង​មុខ​

សំឡេង ០៨:១៨
លោក Alex Gonzalez-Davidson ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ
លោក Alex Gonzalez-Davidson ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ Alex Gonzalez-Davidson
ដោយ៖ អ៊ឹម រចនា
១៣ នាទី

នៅ​ក្នុង​នាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​នេះ អ៊ឹម រចនា​បាន​សម្ភាស ​លោក Alex Gonzalez-Davidson ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ។ ចលនា​មាតា​ធម្មជាតិ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ធ្វើ​សកម្មភាព​គ្រប់​បែប​យ៉ាង ដើម្បី​ការពារ​តំបន់​អារ៉ែង ខេត្ត​កោះកុង ពី​ការ​សាង​សង់​វារី​អគ្គីសនី។ ថ្មី​ៗ​នេះ បើ​តាម​លោក Alex វិស្វករ​ចិន​មួយ​ក្រុម​បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​នៅ​តំបន់​អារ៉ែង​ថា នឹង​ចាប់​ផ្ដើម​សាងសង់​ផ្លូវ ដើម្បី​នាំ​គ្រឿង​ចក្រ​ចូល​ទៅ​សាង​សង់​ទំនប់​វារី​អគ្គីសនី។ ព័ត៌មាន​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ដើម្បី​ប្រឆាំង​នឹង​ការ​សាង​សង់​វារី​អគ្គីសនី​នេះ ចលនា​មាតា​ធម្មជាតិ នឹង​រៀប​ចំ​ក្បួន​ធម្មយាត្រា ពី​តំបន់​អារ៉ែង មក​កាន់​រាជធានី​ភ្នំពេញ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។​

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ