លោកប៊ូ សុផល៖ កម្ពុជា ប្ដេជ្ញាលុបបំបាត់ជំងឺឃ្លង់នៅ២៥ឆ្នាំខាងមុខ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFIនៅថ្ងៃអាទិត្យ ទី១៥ធ្នូនេះ គឺលោក ប៊ូ សុផល សម្របសម្រួលអង្គការស៊ីអូម៉ាល់ ដែលធ្វើការលើជំងឺហង់សិន ឬឃ្លង់។ ក្នុងឆ្នាំ២០១៣នេះ អ្នកជំងឺឃ្លង់នៅកម្ពុជា មានចំនួនជាង២ម៉ឺននាក់។ បើតាមលោក ប៊ូ សុផល ជំងឺហង់សិន ឬឃ្លង់នៅកម្ពុជា បានថយចុះជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ហើយទាំងអង្គការស៊ីអូម៉ាល់ ទាំងមជ្ឈមណ្ឌលជាតិកំចាត់ជំងឺរបេង និងហង់សិន បាននិងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីឈានទៅលុបបំបាត់ជំងឺឃ្លង់នេះ នៅ២៥ ទៅ៣០ឆ្នាំខាងមុខនេះ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ