ភ្ញៀវប្រចាំថ្ងៃ

លោកតុង សុប្រាជ្ញ៖ ការ​ចាប់​អារម្មណ៍​របស់​យុវវ័យ​​ចំពោះ​ទិវា​នៃ​ក្ដី​ស្រឡាញ់ មាន​តិច​ជាង​មុន ប៉ុន្តែ​ឥរិយាបទ​​​​ទាក់ទង​នឹង​រឿង​ផ្លូវ​ភេទ ​គឺមិន​បានផ្លាស់​ប្ដូរ​ទេ

សំឡេង ១២:៤៨
លោក​តុង សុប្រាជ្ញ អ្នក​ស្រាវជ្រាវ​ឯករាជ្យ ផ្នែក​សុខភាព​សាធារណៈ
លោក​តុង សុប្រាជ្ញ អ្នក​ស្រាវជ្រាវ​ឯករាជ្យ ផ្នែក​សុខភាព​សាធារណៈ RFI/Visal

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFIនៅ​ថ្ងៃ​អង្គារ ទី១១​កុម្ភៈ​​​​នេះ គឺលោក​តុង សុប្រាជ្ញ អ្នក​ស្រាវជ្រាវ​ឯករាជ្យ ផ្នែក​សុខភាព​សាធារណៈ។ លោក​តុង សុប្រាជ្ញ ទើប​តែ​បាន​បញ្ចប់​ការ​ស្រាវជ្រាវ លើ​ប្រធានបទ​ស្នេហា និង​ទំនាក់​ទំនង​ផ្លូវ​ភេទ​យុវវ័យ សម្រាប់​ទិវា​នៃ​ក្ដី​ស្រឡាញ់ ១៤​កុម្ភៈ។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​លោក​បង្ហាញ​ថា យុវវ័យ​មាន​ការ​ចាប់​អារម្មណ៍​តិច​ជាង​មុន ចំពោះ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៤​កុម្ភៈ​ខាង​មុខ​។ វា​ជា​ការ​យល់​ឃើញ​​វិជ្ជមាន​មួយ ប៉ុន្តែ​​ឥរិយាបទ​​​របស់​យុវវ័យ ទាក់ទង​នឹង​រឿង​ផ្លូវ​ភេទ ​គឺនៅ​ដដែល មិន​បានផ្លាស់​ប្ដូរ​ទេ។ ឥរិយាបទ​ទាំង​នោះមាន​ដូច​ជា ការ​មិន​ប្រើ​ប្រាស់​ស្រោម​អនាម័យ ​ក្នុង​ពេល​រួម​ភេទ​ជាមួយ​មិត្ត​ស្រី​របស់​ខ្លួន ជា​ដើម។

ផ្សាយពាណិជ្ជកម្ម

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI