ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គម​ស៊ីវិល​រង់​ចាំ​មើល​ការ​ប្ដេជ្ញា​រក្សា​សន្តិសុខ​របស់​អភិបាល​ក្រុង​ភ្នំពេញ

សំឡេង ០៩:១៨
រូបថតៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
រូបថតៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ @fb Pech Norak

ចាប់​តាំង​ពី​ឡើង​កាន់​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី លោក ឃួង ស្រេង អតីត​អភិបាល​រង បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត នៅ​ក្នុង​ការ​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូនពលរដ្ឋ។ លោក​បាន​ចាត់​ទុក​ថា នេះ​ជា​បញ្ហា​សំខាន់​ដែរ នឹង​ធ្វើ​ឲ្យ​បាន​ទៀត​ផង។ រាជធានី​ភ្នំពេញ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ ការ​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​នៅ​មាន​ចន្លោះ​ប្រហោង​ខ្លាំង​ព្រោះ ករណី​បាញ់​បោះ ឬ​ឆក់​ប្លន់កើត​មាន​យ៉ាង​អនាធិប​តេយ្យ។ តែយ៉ាងណា​ក៏​ដោយ ពួក​គេ​រង់​ចាំ​មើល​ការ​បេ្ដជ្ញា​ចិត្តរបស់​លោក ឃួង ស្រេង សិន ។