ជ័យលាភីសម្រស់ឯកវាយនភណ្ឌថា រូបគេបានប្រែខ្លួនពីដុំថ្មទៅជាគ្រប់ពេជ្រ
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៧:២៨
ក្រសួងការងារបានរៀបចំកម្មវិធីប្រឡងសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៨ ជាលើកទី៤ចំថ្ងៃទិវាពលកម្មអន្តរជាតិទី១ឧសភាម្សិលមិញ។ ជាកម្មវិធីមួយរៀបចំឡើងដើម្បីស្វែងរកសម្រស់ឯករបស់បេក្ខជន ឬបេក្ខនារី បម្រើការងារនៅក្នុងវិស័យកាត់ដេរ។ ឆ្លៀតពេលនេះ អេង គីមហុង អ្នកយកព័ត៌មានរបស់វិទ្យុបារាំងបានជួបសម្ភាសម្ចាស់ជ័យលាភីលេខ១ទាំងពីរភេទ ដោយពួកគេនិយាយថា ខ្លួនឯងបានប្រែខ្លួនពីដុំថ្មទៅជាគ្រប់ពេជ្រដោយឥតព្រៀងទុក។