កម្ពុជា-វប្បធម៌

លោក មុត ថារី ស្នើ​ឲ្យ​បញ្ឈប់​ការ​យក​ស្នាដៃ ​លោក​គង្គ ប៊ុន​ឈឿន កាឡៃជា​ស្នា​ដៃ​ខ្លួន

លោក មុត ថាវី កូនប្រសារលោក គង្គ ប៊ុនឈឿន និងជាអ្នកដឹកនាំរឿង
លោក មុត ថាវី កូនប្រសារលោក គង្គ ប៊ុនឈឿន និងជាអ្នកដឹកនាំរឿង @rfi

មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រសួង​វប្បធម៌ ផ្ដល់​សិទ្ធ​គ្រប់​គ្រង​ស្នាដៃ​តែង​និពន្ធ​បទ​ចំរៀង​៤១​បទ​របស់​លោក គង្គ ប៊ុនឈឿន ទៅ​ឲ្យ​ភរិយាលោក គង្គ ប៊ុនឈឿន ​ជា​អ្នក​គ្រប់​គ្រង លោក មុត ថាវី កូន​ប្រសារ​​លោក គង្គ ប៊ុនឈឿន បាន​ស្នើ​ទៅ​អ្នក​ចំរៀង​ជំនាន់​ក្រោយ​មួយ​ចំនួន បញ្ឈប់​ការ​​យក​បទ​ចំរៀង​ដែល​ជា​ស្នាដៃ​តែង​និពន្ធ​របស់​លោកគង្គ ប៊ុនឈឿន កាឡៃ​ជា​ស្នា​ដៃខ្លួន ចាប់​ពី​ពេល​នេះ​ទៅ។