ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកវិភាគ និងសង្គមស៊ីវិល៖ វិសោធកម្ម​ច្បាប់​គណបក្ស​ដូច​ជួយ​បង្កើន​ប្រជាប្រិយ​ភាពលោក សម រង្ស៊ី?

សំឡេង ០៩:២៨
លោកសម រង្ស៊ី ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​
លោកសម រង្ស៊ី ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ @Sam Rainsy Facebook

អ្នកវិភាគ និង​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ស្រដៀង​គ្នា​ថា ការ​ធ្វើ​វិសោធកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ប្រៀប​ដូច​ជា​ការ​ជួយ​បង្កើន​ប្រជាប្រិយ​ភាព​ដល់​លោក សម រង្ស៊ី អីចឹង។ លោក សម រង្ស៊ី ដែល​ត្រូវ​បាន​ច្បាប់​ថ្មី​ផាត់​រូប​លោក​ចេញ​ពី​នយោបាយស្រុក​ខ្មែរ។ មតិ​របស់​អ្នក​វិភាគ និង​សង្គម​ស៊ីវិល​ធ្វើ​ឡើង​បន្ទាប់ ពី​វិសោធកម្ម​ច្បាប់​ស្ដី​ពី​គណ​បក្ស​នយោបាយ​បាន​ចូល​ធរមាន និង​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ បន្ទាប់ពី​ការ​ចុះ​​ហត្ថ​លេខា​ដោយ​ប្រមុខ​រដ្ឋ​ស្ដី​ទី​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភា។ 

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI