សង្គម​ស៊ីវិល៖ ស្ត្រី​នៅ​ប្រឈម​បញ្ហា​គ្រប់​រូបភាព តែ​រដ្ឋាភិបាល​ថា បាន​លើក​កម្ពស់​ស្ត្រី​គ្រប់​វិស័យ!

សំឡេង ១១:១៤
រូបភាពតំណាង៖ស្ត្រីខ្មែរចេញទៅធ្វើការនៅក្រៅប្រទេស
រូបភាពតំណាង៖ស្ត្រីខ្មែរចេញទៅធ្វើការនៅក្រៅប្រទេស @RFI

នៅ​ថ្ងៃ​នេះ​គឺ​ជា​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មិនា។ តាមរយៈ​ទិវា​នេះ អង្គការ​សង្គម​ស៊ីវិល​និង​សហជី​ព​មួយ​ចំនួន​បាន​រៀប​ចំ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មិនា​លើក​ទី​១០៨​ក្រោម​ប្រធានប​ទ​​«រួម​គ្នា​បញ្ឈ​ប់​អំពើ​ហិង្សា​គ្រប់​រូបភាព​មក​លើ​ស្ត្រី»។ សម្រាប់​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ស្ត្រី​នៅ​ប្រឈម​បញ្ហាគ្រប់​រូបភាព ខណៈ​រដ្ឋាភិបាល​អះអាង​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​លើក​កម្ពស់​ស្ត្រី​ពី​មួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ។