អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រំលោភ​ ឬ​ស្ម័គ្រ​ចិត្ត​?

សំឡេង ១១:០០
កិច្ចព្រមព្រៀងលើការទទួលយកជនភៀសខ្លួនពីអូស្រ្តាលី មកកម្ពុជា កាលពីថ្ងៃទី២៦ ខែកញ្ញា។
កិច្ចព្រមព្រៀងលើការទទួលយកជនភៀសខ្លួនពីអូស្រ្តាលី មកកម្ពុជា កាលពីថ្ងៃទី២៦ ខែកញ្ញា។ RFI/ Siv Channa
ដោយ៖ ឯម មាឃ
១៥ នាទី

អង្គការ​ថា​«រំលោភ»​ រដ្ឋាភិបាល​ថា​«ស្ម័គ្រ​ចិត្ត»។ ​បក្ស​ប្រឆាំង​កម្ពុជា​សោក​ស្តាយ។​ នេះ​ជា​រឿង​ទាក់​ទង​នឹង​ជន​ភៀស​ខ្លួន​ ដែល​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី ​ប៉ុន្តែ​នឹង​ត្រូវ​បញ្ជូន​បន្ត ​ឱ្យ​មក​តាំង​ទី​លំនៅ​ ក្នុង​ប្រទេស​កម្ពុជា។​ កិច្ច​ព្រម​ព្រៀង​រវាង​អូស្ត្រាលី ​និង​កម្ពុជា​ ធ្វើ​ឱ្យ​សង្គម​ស៊ីវិល​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​មន្ទិល​ច្រើន ​ខណៈ​ដែល​ព័ត៌មាន​ពិស្តារ ​មិន​ត្រូវ​បាន​លាត​ត្រដាង។​ ច្បាស់​នោះ​គឺ​ថា​ ហត្ថលេខា​របស់​លោក​ ស ​ខេង ​រដ្ឋ​មន្ត្រី​មហាផ្ទៃ​កម្ពុជា ​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ម្សិលមិញ​ ជា​ថ្នូរ​នឹង​ជំនួយ​របស់​លោក ​ស្កុត​ ម៉ូរីសុន​ រដ្ឋ​មន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី ​ចំពោះ​កម្ពុជា។  

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ