ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សាម​សិប​លាន​ដុល្លារ​ដើម្បី​ស្ត្រី ​និង​ជន​ក្រីក្រ

សំឡេង ១១:៥១
ភាពក្រីក្រ​នៅតំបន់ជនបទកម្ពុជា
ភាពក្រីក្រ​នៅតំបន់ជនបទកម្ពុជា

កម្ពុជា​ខ្ចី​ប្រាក់​៣០​លាន​ដុល្លារ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ដើម្បី​អនុវត្ត​កម្មវិធី​មួយ ​នៅ​ទូទាំង​ប្រទេស​ សំដៅ​បង្កើន​គុណ​ភាព​អប់​រំ​ បណ្ដុះ​បណ្ដាល​បច្ចេក​ទេស ​និង​វិជ្ជា​ជីវៈ​ រយៈ​ពេល​៥​ឆ្នាំ។​ បើ​តាម​ អេ​ឌី​ប៊ី ដែល​ផ្សាយ​ដំណឹង​នេះ ​កាល​ពី​ថ្ងៃ​សុក្រ ​វា​ជា​កម្មវិធី​ដែល​អាច​បង្កើន​ឱកាស​ការងារ​សម្រាប់​ស្ដ្រី ​និង​ជន​ក្រីក្រ។ ​ដោយ​ច្នៃ​ប្រឌិត​ចេញ​ពី​ជំនួយ ​អេ​ឌី​ប៊ី ចាស់​ កម្មវិធី​ថ្មី​នេះ​មាន​ប្រព័ន្ធ​ទទួល​ស្គាល់​ការ​សិក្សា​មុនៗ​ យុទ្ធសាស្ដ្រ​លើក​កម្ពស់​ការ​ចូលរួម​របស់​វិស័យ​ឯកជន​ និង​ការ​ពង្រឹង​គណ​នេយ្យ​ភាព​ ព្រម​ទាំង​ប្រសិទ្ធ​ភាព​នៃ​ការ​ប្រើ​ធនធាន​ តាម​រយៈ​ការ​គ្រប់​គ្រង​ផ្អែក​លើ​លទ្ធផល។ ​ប៉ុន្តែ​ ការ​បារម្ភ​នៅ​តែ​មាន។