តើកំណើននៃការលែងលះប្តីប្រពន្ធជារឿងល្អឬអាក្រក់សម្រាប់សង្គមខ្មែរ?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
របាយការណ៍គួរឲ្យកត់សម្គាល់មួយត្រូវបានគេបង្ហាញក្នុងឱកាសប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិកាលពីថ្ងៃទី ៨មីនាកន្លងទៅ។ របាយការណ៍នោះបង្ហាញថា ក្នុងឆ្នាំ ២០១៣ គ្រាន់តែ សាលាដំបូងរាជធានីភ្នំពេញតែមួយ មានបណ្តឹងលែងលះប្តីប្រពន្ធដល់ទៅជាង ១២០០ ករណី ក្នុងនោះ៧០ភាគរយគឺស្ត្រីបានប្តឹងលែងលះប្តី។ មានការមើលឃើញខុសគ្នាអំពីព្រឹត្តិការណ៍នេះ។ អ្នកខ្លះថាជាសញ្ញាល្អពីព្រោះវាបង្ហាញថាស្ត្រីខ្មែរផ្តើមយល់ពីសិទ្ធិរបស់ខ្លួន ប៉ុន្តែ អ្នកខ្លះទៀតចាត់ទុកបញ្ហានេះថាជារឿងបែកបាក់គ្រួសារនិងសង្គមខ្មែរទៅវិញ។ តើការលែងលះប្តីប្រពន្ធ ដែលកំពុងតែកើនឡើងពេលនេះមានអត្ថន័យយ៉ាងដូចម្តេចសម្រាប់សង្គមខ្មែរ?